1 រួចព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរដំរង់មុខឯងទៅឯក្រុងយេរូសាឡិម ហើយពោលទៅខាងទីបរិសុទ្ធទាំងប៉ុន្មាន ត្រូវឲ្យទាយទាស់នឹងស្រុកអ៊ីស្រាអែលចុះ
3 ហើយប្រាប់ដល់ស្រុកអ៊ីស្រាអែលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើលអញទាស់ទទឹងនឹងឯង អញនឹងហូតដាវរបស់អញចេញពីស្រោម ហើយនឹងកាត់ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតចេញពីឯងផង
4 ដូច្នេះ ដោយព្រោះអញនឹងកាត់ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតចេញពីឯង នោះដាវរបស់អញនឹងចេញពីស្រោម ទៅទាស់នឹងគ្រប់ទាំងមនុស្ស ចាប់តាំងពីខាងត្បូងរហូតដល់ខាងជើង