29 ក្នុងពេលដែលគេកំពុងតែឃើញការជាក់ស្តែងកំភូតសំរាប់ឯង ហើយកំពុងដែលគេទាយសេចក្ដីកុហកដល់ឯងនោះ ដើម្បីឲ្យឯងបានដួលទៅលើកនៃពួកមនុស្សអាក្រក់ ដែលត្រូវរបួសដល់ស្លាប់ ជាពួកអ្នកដែលថ្ងៃគេបានមកដល់ ក្នុងគ្រានៃអំពើទុច្ចរិតនៅចុងបំផុត
30 ចូរឲ្យស៊កដាវទៅក្នុងស្រោមវិញ អញនឹងវិនិច្ឆ័យឯង នៅត្រង់កន្លែងដែលបានបង្កើតឯងមក គឺនៅក្នុងស្រុកកំណើតរបស់ឯង
31 អញនឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញទៅលើឯង ហើយនឹងផ្លុំលើឯងដោយភ្លើងនៃសេចក្ដីក្រោធរបស់អញ ក៏នឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃមនុស្សកំរោល ដែលប្រសប់បំផ្លាញ
32 ឯងនឹងត្រូវទុកជាឱសសំរាប់ភ្លើង ឈាមរបស់ឯងនឹងខ្ចាយនៅកណ្តាលស្រុក ឥតមានអ្នកណានឹកចាំពីឯងទៀតឡើយ ដ្បិតអញ គឺព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ។