អេសេគាល 22:1-5 KHOV

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា

2 ឯ​ឯង កូន​មនុស្ស​អើយ តើ​ឯង​ចង់​ជំនុំ‌ជំរះ​ឬ តើ​ចង់​ជំនុំ‌ជំរះ​ទី​ក្រុង ដែល​តែង‌តែ​កំចាយ​ឈាម​ឬ​អី ដូច្នេះ ចូរ​ធ្វើ​ឲ្យ​វា​ស្គាល់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​វា​ចុះ

3 ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ យីះ ទី​ក្រុង​ណា​ដែល​កំចាយ​ឈាម​នៅ​កណ្តាល​ខ្លួន ដើម្បី​ឲ្យ​កំណត់​ខ្លួន​បាន​មក​ដល់ ហើយ​ក៏​ធ្វើ​រូប​ព្រះ​សំរាប់​ទាស់​នឹង​ខ្លួន ដើម្បី​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ទៅ​ដូច្នេះ

4 ឯង​មាន​ទោស​ដោយ​ឈាម​ដែល​ឯង​បាន​កំចាយ​នោះ ហើយ​ក៏​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​ដែល​ឯង​បាន​ធ្វើ​ដែរ ឯង​បាន​ធ្វើ​ឲ្យ​ថ្ងៃ​កំណត់​ឯង​ជិត​មក​ដល់ ឯង​ដល់​កំណត់​ឆ្នាំ​របស់​ឯង​ហើយ ហេតុ​នោះ​បាន​ជា​អញ​ធ្វើ​ឲ្យ​ឯង​ត្រឡប់​ទៅ​ជា​ទី​ត្មះ‌តិះដៀល​ដល់​អស់​ទាំង​សាសន៍ ហើយ​ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​ស្រុក​ទាំង​ប៉ុន្មាន​ផង

5 ឱ​ឯង​ដែល​ស្អុយ​ឈ្មោះ ហើយ​ពេញ​ដោយ​ការ​វឹកវរ​អើយ ពួក​អ្នក​ដែល​នៅ​ជិត ហើយ​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ​ផង គេ​នឹង​ចំអក​ឡក‌ឡឺយ​ឲ្យ​ឯង។