អេសេគាល 22:14-20 KHOV

14 តើ​ចិត្ត​ឯង​នឹង​ធន់​នៅ​បាន ហើយ​ដៃ​ឯង​នឹង​មាន​កំឡាំង នៅ​ថ្ងៃ​ដែល​អញ​ធ្វើ​ទោស​ដល់​ឯង​បាន​ឬ អញ គឺ​ព្រះ‌យេហូវ៉ា​នេះ អញ​បាន​ចេញ​វាចា​ហើយ ក៏​នឹង​សំរេច​តាម​ផង

15 អញ​នឹង​កំចាត់‌កំចាយ​ឯង​ទៅ​នៅ​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​ឯង​ទៅ​នៅ​អស់​ទាំង​ស្រុក អញ​នឹង​រំលីង​សេចក្ដី​ស្មោក‌គ្រោក​ចេញ​ពី​ឯង​ទៅ

16 ឯង​នឹង​ត្រូវ​បន្ទាប‌បន្ថោក នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

17 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

18 កូន​មនុស្ស​អើយ ពួក​វង្ស​អ៊ីស្រា‌អែល បាន​ត្រឡប់​ជា​អាចម៍​សំណល់​ដល់​អញ គេ​សុទ្ធ​តែ​ជា​លង្ហិន ស៊ីវិឡាត ដែក និង​សំណ​នៅ​ក្នុង​បាវ​ឡ គេ​ជា​អាចម៍​ប្រាក់​ទទេ

19 ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ត្រឡប់​ជា​អាចម៍​ប្រាក់​ទាំង​អស់​គ្នា​ទៅ​ហើយ នោះ​មើល អញ​នឹង​ប្រមូល​ឯង​រាល់​គ្នា​ទៅ​កណ្តាល​ក្រុង​យេរូ‌សាឡិម

20 ដូច​ជា​គេ​ប្រមូល​ប្រាក់ លង្ហិន ដែក សំណ ហើយ​នឹង​ស៊ីវិឡាត ដាក់​ក្នុង​បាវ​ឡ ដើម្បី​សប់​ភ្លើង​រំលាយ​ទៅ​ដែរ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​ប្រមូល​ឯង​រាល់​គ្នា ដោយ​សេចក្ដី​កំហឹង និង​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ គឺ​អញ​នឹង​ដាក់​ឯង​រាល់​គ្នា​នៅ​ទី​នោះ ហើយ​រំលាយ​ទៅ