15 អញនឹងកំចាត់កំចាយឯងទៅនៅអស់ទាំងសាសន៍ ហើយបែងចែកឯងទៅនៅអស់ទាំងស្រុក អញនឹងរំលីងសេចក្ដីស្មោកគ្រោកចេញពីឯងទៅ
16 ឯងនឹងត្រូវបន្ទាបបន្ថោក នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
17 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
18 កូនមនុស្សអើយ ពួកវង្សអ៊ីស្រាអែល បានត្រឡប់ជាអាចម៍សំណល់ដល់អញ គេសុទ្ធតែជាលង្ហិន ស៊ីវិឡាត ដែក និងសំណនៅក្នុងបាវឡ គេជាអាចម៍ប្រាក់ទទេ
19 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាបានត្រឡប់ជាអាចម៍ប្រាក់ទាំងអស់គ្នាទៅហើយ នោះមើល អញនឹងប្រមូលឯងរាល់គ្នាទៅកណ្តាលក្រុងយេរូសាឡិម
20 ដូចជាគេប្រមូលប្រាក់ លង្ហិន ដែក សំណ ហើយនឹងស៊ីវិឡាត ដាក់ក្នុងបាវឡ ដើម្បីសប់ភ្លើងរំលាយទៅដែរ គឺយ៉ាងនោះដែលអញនឹងប្រមូលឯងរាល់គ្នា ដោយសេចក្ដីកំហឹង និងសេចក្ដីឃោរឃៅរបស់អញ គឺអញនឹងដាក់ឯងរាល់គ្នានៅទីនោះ ហើយរំលាយទៅ
21 អើ អញនឹងប្រមូលឯង ហើយផ្លុំលើឯង ដោយភ្លើងនៃសេចក្ដីក្រោធរបស់អញ នោះឯងរាល់គ្នានឹងត្រូវរលាយទៅ នៅកណ្តាលទីក្រុង