16 កាលវាបានឃើញគេ នោះក៏ជាប់ចិត្តស្រឡាញ់ភ្លាម ហើយបានចាត់ទូតទៅឯគេ ក្នុងស្រុកខាល់ដេ
17 នោះពួកក្រុងបាប៊ីឡូនក៏មកឯវា រួមដំណេកដោយស្រឡាញ់ គេក៏ធ្វើឲ្យវាស្មោកគ្រោកដោយការកំផិតរបស់គេ វាបានសៅហ្មងដោយសារគេ រួចចិត្តវាក៏ណាយចេញពីគេវិញ
18 គឺយ៉ាងនោះដែលវាបានបើកអំពើកំផិតរបស់វា ហើយបើកកេរខ្មាសឲ្យឃើញផង ដូច្នេះ ចិត្តអញក៏ជិនណាយពីវា ដូចជាបានជិនណាយពីបងវាដែរ
19 ប៉ុន្តែវាចេះតែចំរើនការសំផឹងរបស់វាឡើងទៀត ដោយរឭកពីកាលនៅក្មេងនៅឡើយ ជាគ្រាដែលបានធ្វើសំផឹងនៅក្នុងស្រុកអេស៊ីព្ទនោះ
20 វាជាប់ចិត្តស្រឡាញ់សហាយវា ដែលមានសាច់ដូចជាសាច់នៃសត្វលា ហើយទឹកកាមក៏ដូចជាទឹកកាមរបស់សេះ
21 គឺយ៉ាងនោះ ដែលឯងនឹកចាំ ពីអំពើអាស្រូវបារាយណ៍ ដែលប្រព្រឹត្តពីកាលនៅក្មេង ដោយពួកសាសន៍អេស៊ីព្ទបានចាប់ដោះឯង ដែលដោះឯងនៅជាក្រមុំផង។
22 ហេតុនោះ ឱអូហូលីបាអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងដាស់ពួកសហាយឯង ដែលឯងបានណាយចិត្តពីគេនោះ ឲ្យមកទាស់នឹងឯង អញនឹងនាំគេមកទាស់នឹងឯងនៅគ្រប់ទិស