30 ការទាំងនេះនឹងត្រូវធ្វើដល់ឯង ដោយព្រោះឯងបានផិតតាមអស់ទាំងសាសន៍ដទៃ ហើយបានធ្វើឲ្យខ្លួនស្មោកគ្រោកដោយរូបព្រះរបស់គេ
31 ឯងបានប្រព្រឹត្តតាមកិរិយារបស់បងស្រីឯង ហេតុនោះអញនឹងឲ្យពែងរបស់បងឯងទៅក្នុងដៃឯងដែរ
32 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងនឹងត្រូវផឹកពីពែងរបស់បងស្រីឯង ជាពែងយ៉ាងជ្រៅ ហើយធំ ឯងនឹងត្រូវគេសើចឡកឡឺយ ហើយទុកជាទីមើលងាយ អើ ពែងនោះចំណុះជាច្រើន
33 ឯងនឹងបានពេញដោយស្រវឹង ហើយទុក្ខព្រួយ គឺជាពែងនៃសេចក្ដីស្រឡាំងកាំង និងសេចក្ដីស្ងាត់ជ្រងំ ជាពែងរបស់សាម៉ារីបងស្រីឯង
34 ឯងនឹងត្រូវផឹកពីពែងនោះ ព្រមទាំងសំរេងផង រួចនឹងកកេរបំណែក ហើយនឹងហែកដោះឯងទៅ ដ្បិតអញនេះបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
35 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានភ្លេចអញ ព្រមទាំងបោះបង់អញចោលទៅក្រោយខ្នងឯងដូច្នេះ នោះត្រូវឲ្យឯងរងទ្រាំនឹងអំពើអាស្រូវបារាយណ៍ និងការកំផិតរបស់ឯងចុះ។
36 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងខ្ញុំទៀតថា កូនមនុស្សអើយ តើឯងចង់ជំនុំជំរះអូហូឡា និងអូហូលីបាឬអី បើដូច្នេះ ចូររំឭកឲ្យនាងដឹងពីអំពើគួរស្អប់ខ្ពើមរបស់នាងចុះ