អេសេគាល 25:10-16 KHOV

10 ដល់​ពួក​កូន​ចៅ​នៅ​ស្រុក​ខាង​កើត ដើម្បី​ឲ្យ​គេ​បាន​ទៅ​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​គេ ទុក​ជា​កេរ‌អាករ ដើម្បី​នឹង​បំបាត់​សេចក្ដី​នឹក​ចាំ​ពី​ពួក​កូន​ចៅ​អាំម៉ូន ពី​កណ្តាល​អស់​ទាំង​សាសន៍​ទៅ

11 អញ​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ដល់​សាសន៍​ម៉ូអាប់ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

12 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ពួក​សាសន៍​អេដំម បាន​ប្រព្រឹត្ត​ទាស់​នឹង​ពួក​វង្ស​យូដា​ដោយ​ការ​សង‌សឹក ហើយ​មាន​ទោស​យ៉ាង​ធ្ងន់ ដោយ​ការ​សង‌សឹក​តប​នឹង​គេ​ដូច្នេះ

13 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​លូក​ដៃ​ទៅ​លើ​ស្រុក​អេដំម​ដែរ ក៏​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ទៅ​ផង ហើយ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ស្ងាត់‌ច្រៀប ចាប់​តាំង​ពី​ក្រុង​ថេម៉ាន ទៅ​ដល់​ដេដាន់ គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ

14 អញ​នឹង​ផ្តល់​ការ​សង‌សឹក​របស់​អញ ទៅ​លើ​សាសន៍​អេដំម ដោយ‌សារ​ដៃ​នៃ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ ដែល​នឹង​ធ្វើ​ដល់​សាសន៍​អេដំម តាម​សេចក្ដី​កំហឹង និង​សេចក្ដី​ក្រេវ‌ក្រោធ​របស់​អញ នោះ​គេ​នឹង​ស្គាល់​សេចក្ដី​សង‌សឹក​របស់​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

15 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​សាសន៍​ភីលីស្ទីន​បាន​ប្រព្រឹត្ត​ដោយ​ការ​សង‌សឹក គឺ​បាន​សង‌សឹក​តប ដោយ​សេចក្ដី​មើល‌ងាយ​នៅ​ក្នុង​ចិត្ត​គេ ដើម្បី​នឹង​បំផ្លាញ ដោយ​ចង​គំនុំ​ជាប់​ត​មក​ជានិច្ច

16 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​លូក​ដៃ​ទៅ​លើ​សាសន៍​ភីលីស្ទីន អញ​នឹង​កាត់​ពួក​កេរេ‌ធីម​ចេញ ព្រម​ទាំង​បំផ្លាញ​សំណល់​មនុស្ស​ដែល​នៅ​សល់​តាម​ឆ្នេរ​សមុទ្រ​ផង