16 គ្រានោះ អស់ទាំងសេដ្ឋីជើងសមុទ្រ នឹងចុះពីទីថ្កល់របស់ខ្លួន ដោះសំលៀកបំពាក់ចេញ ហើយផ្លាស់អាវប៉ាក់ គេនឹងប្រដាប់ខ្លួនដោយសេចក្ដីភ័យខ្លាច ហើយនឹងអង្គុយនៅដីវិញ ដោយញាប់ញ័រជានិច្ច ព្រមទាំងមានសេចក្ដីស្រឡាំងកាំង ដោយព្រោះឯងផង
17 គេនឹងផ្តើមទួញទំនួញពីឯងដោយពាក្យថា ម្តេចក៏ឯងត្រូវបំផ្លាញយ៉ាងនេះហ្ន៎ ឯងដែលជាទីលំនៅរបស់ពួកអ្នកដើរផ្លូវសមុទ្រ ជាទីក្រុងមានល្បីល្បាញ ដែលមានអំណាចខាងផ្លូវសមុទ្រ គឺទាំងឯង និងពួកអ្នកនៅក្នុងឯងផង ជាពួកអ្នកដែលធ្វើឲ្យសេចក្ដីស្ញែងខ្លាចរបស់ខ្លួននៅទីនោះអើយ
18 ឥឡូវនេះ អស់ទាំងកោះនឹងញាប់ញ័រ នៅថ្ងៃដែលឯងដួលនោះ អើ អស់ទាំងកោះនៅសមុទ្រនឹងស្លុតចិត្ត ដោយឯងផុតទៅ។
19 ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាអញបានធ្វើឲ្យឯងទៅជាទីក្រុងស្ងាត់ច្រៀប ដូចជាទីក្រុងណាដែលឥតមានមនុស្សនៅ កាលណាអញបាននាំទីជំរៅមកលើឯង ហើយមានទឹកធំមកគ្របលើឯងហើយ
20 នោះអញនឹងទំលាក់ឯងទៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដល់ពួកមនុស្សពីបុរាណ ហើយនឹងឲ្យឯងនៅទីជំរៅបំផុតនៃផែនដី ជាកន្លែងស្ងាត់ជ្រងំពីយូរមកហើយ គឺឲ្យនៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដើម្បីមិនឲ្យមានអ្នកណានៅក្នុងឯងទៀតឡើយ តែអញនឹងបំរុងទុកសិរីល្អ សំរាប់ស្ថានរបស់មនុស្សរស់វិញ
21 អញនឹងតាំងឯងជាសេចក្ដីស្ញែងខ្លាច ហើយឲ្យលែងមានទៀត នោះទោះបើគេស្វែងរកឯងក៏ដោយ គង់តែមិនដែលប្រទះឃើញទៀតឡើយ នេះជាព្រះបន្ទូលនៃអម្ចាស់យេហូវ៉ា។