3 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ម្នាលទីរ៉ុសអើយ អញទាស់នឹងឯង អញនឹងបណ្តាលឲ្យសាសន៍ជាច្រើនឡើងមកទាស់នឹងឯង ដូចជាសមុទ្រកំរើករលកឡើងដែរ
4 គេនឹងបំផ្លាញកំផែងនៃក្រុងទីរ៉ុស ហើយនឹងរំលំប៉មទាំងប៉ុន្មានផង អញនឹងគាស់យកទាំងធូលីដីចេញទៅ ឲ្យទីក្រុងនោះនៅជាថ្មដារលីង
5 នោះនឹងបានជាកន្លែងសំរាប់ហាលអួននៅកណ្តាលសមុទ្រ ដ្បិតអញបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ដូច្នេះ ទីក្រុងនោះនឹងត្រឡប់ជារបឹបដល់អស់ទាំងសាសន៍
6 ឯកូនស្រីទាំងប៉ុន្មានរបស់វាដែលនៅឯចំការនឹងត្រូវស្លាប់ដោយដាវ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
7 ដ្បិត ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំនេប៊ូក្នេសា ស្តេចស្រុកបាប៊ីឡូន ជាស្តេចលើអស់ទាំងស្តេច មកពីទិសខាងជើង មានទាំងសេះ រទេះចំបាំង ពលសេះ កងទ័ព និងមនុស្សសន្ធឹកផង ឲ្យទាស់នឹងក្រុងទីរ៉ុស
8 វានឹងសំឡាប់កូនស្រីឯងទាំងប៉ុន្មាន ដោយដាវនៅឯចំការ វានឹងធ្វើបន្ទាយ ហើយជីកស្នាមភ្លោះ ព្រមទាំងលើកខែលទាស់នឹងឯង
9 វានឹងតាំងគ្រឿងបុកទំលាយកំផែង ហើយនឹងរំលំប៉មរបស់ឯង ដោយប្រដាប់របស់វា