អេសេគាល 27:1-6 KHOV

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

2 ឯ​ឯង កូន​មនុស្ស​អើយ ចូរ​ផ្តើម​ទួញ​ទំនួញ​ពី​ក្រុង​ទីរ៉ុស

3 ត្រូវ​ឲ្យ​ប្រាប់​ដល់​ក្រុង​ទីរ៉ុស​ថា ម្នាល​ឯង​ដែល​នៅ​ត្រង់​ទ្វារ​សមុទ្រ ជា​អ្នក​ជំនួញ​សំរាប់​ជន‌ជាតិ​នៅ​កោះ​ជា​ច្រើន​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទីរ៉ុស​អើយ ឯង​បាន​ពោល​ថា អញ​មាន​លំអ​គ្រប់​លក្ខណ៍​ហើយ

4 ព្រំ‌ដែន​របស់​ឯង​នៅ​កណ្តាល​សមុទ្រ ពួក​អ្នក​ដែល​បាន​សង់​ឯង គេ​បាន​ធ្វើ​ឲ្យ​ឯង​មាន​លំអ​ពេញ​ខ្នាត​ហើយ

5 អស់​ទាំង​ក្តារ​ឯង​សុទ្ធ​តែ​ជា​ឈើ​កកោះ​ពី​ស្រុក​សេនារ គេ​បាន​យក​ដើម​តាត្រៅ​ពី​ព្រៃ​ល្បាណូន​មក ធ្វើ​ជា​ដង​ក្តោង​សំរាប់​ឯង

6 អស់​ទាំង​ដង​ចែវ​របស់​ឯង​បាន​ធ្វើ​ពី​ឈើ​ម៉ៃសាក់ ស្រុក​បាសាន គេ​បាន​ធ្វើ​ជើងម៉ា​ឯង ពី​ឈើ​គ្រញូង ពី​កោះ​គីទីម ប្រដាប់​ដោយ​ភ្លុក