អេសេគាល 27:26-32 KHOV

26 ពួក​អ្នក​ចែវ​របស់​ឯង គេ​បាន​នាំ​ឯង​ទៅ​ក្នុង​ទឹក​ធំ ខ្យល់​ពី​ទិស​ខាង​កើត​បាន​ធ្វើ​ឲ្យ​ឯង​បែក​ធ្លាយ នៅ​កណ្តាល​សមុទ្រ

27 អស់​ទាំង​ទ្រព្យ‌សម្បត្តិ និង​របស់​លក់​ដូរ ហើយ​ទំនិញ​របស់​ឯង ព្រម​ទាំង​ពួក​ជើង​ឈ្នួល ពួក​នាយ​សំពៅ ពួក​បិទ​ពរ និង​ពួក​អ្នក​លក់​ដូរ​ទំនិញ​របស់​ឯង ហើយ​ពួក​ទាហាន​ដែល​នៅ​ក្នុង​ឯង និង​បណ្តា‌ជន​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្តាល​ឯង គេ​នឹង​ត្រូវ​លិច​លង់​នៅ​ផ្ទៃ​សមុទ្រ ក្នុង​ថ្ងៃ​ដែល​ឯង​ត្រូវ​អន្តរាយ​នោះ

28 កាល​ណា​សូរ​សំរែក​នៃ​ពួក​នាយ​របស់​ឯង​បាន​ឮ​ឡើង នោះ​តំបន់​នៅ​ជុំវិញ​នឹង​ញ័រ​រន្ធត់​ដែរ

29 ហើយ​ពួក​អ្នក​ចែវ​ទាំង​ប៉ុន្មាន ពួក​ជើង​ឈ្នួល និង​ពួក​នាយ​សំពៅ​តាម​ផ្លូវ​សមុទ្រ គេ​នឹង​ឡើង​ពី​នាវា​របស់​គេ​មក​ឈរ​នៅ​លើ​ច្រាំង

30 គេ​នឹង​បន្លឺ​សំឡេង​ឡើង​ឲ្យ​ឮ​គ្រប​លើ​ឯង គេ​នឹង​យំ​ខ្សឹក‌ខ្សួល ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ដេក​ននៀល​នៅ​ក្នុង​ផែះ

31 គេ​នឹង​កោរ​សក់​ដោយ​ព្រោះ​ឯង ព្រម​ទាំង​ស្លៀក‌ពាក់​ធ្មៃ ហើយ​យំ​ស្តាយ​ឯង ដោយ​ចិត្ត​ជូរ​ចត់ ហើយ​ដោយ​ទំនួញ​យ៉ាង​ខ្សឹក‌ខ្សួល

32 កាល​គេ​កំពុង​តែ​ទ្រហោ‌យំ នោះ​គេ​នឹង​ចាប់​ផ្តើម​ទួញ​ទំនួញ​ដោយ​ព្រោះ​ឯង គេ​នឹង​ទួញ​ថា តើ​មាន​អ្នក​ណា​ដូច​ជា​ទីរ៉ុស ដែល​ត្រូវ​បំផ្លាញ​នៅ​កណ្តាល​សមុទ្រ​ដូច្នេះ