អេសេគាល 27:32-36 KHOV

32 កាល​គេ​កំពុង​តែ​ទ្រហោ‌យំ នោះ​គេ​នឹង​ចាប់​ផ្តើម​ទួញ​ទំនួញ​ដោយ​ព្រោះ​ឯង គេ​នឹង​ទួញ​ថា តើ​មាន​អ្នក​ណា​ដូច​ជា​ទីរ៉ុស ដែល​ត្រូវ​បំផ្លាញ​នៅ​កណ្តាល​សមុទ្រ​ដូច្នេះ

33 កាល​ទំនិញ​ឯង​បាន​ចេញ​ទៅ​តាម​ផ្លូវ​សមុទ្រ នោះ​ឯង​បាន​ចំអែត​ដល់​សាសន៍​ជា​ច្រើន ឯង​បាន​ធ្វើ​ឲ្យ​ពួក​ស្តេច​នៅ​ផែនដី​មាន​ជា​ច្រើន​ឡើង ដោយ‌សារ​ទ្រព្យ‌សម្បត្តិ និង​ទំនិញ​ដ៏​បរិបូរ​របស់​ឯង

34 នៅ​គ្រា​ដែល​ឯង​ត្រូវ​សមុទ្រ​បំបែក​ទំលាយ​នៅ​ទី​ជំរៅ​ទឹក នោះ​ទំនិញ​ឯង ហើយ​ពួក​ឯង​ទាំង​ប៉ុន្មាន​បាន​ធ្លាក់​ទៅ​នៅ​កណ្តាល​ឯង​ផង

35 អស់​ពួក​អ្នក​នៅ​កោះ​ទាំង​ប៉ុន្មាន​មាន​សេចក្ដី​អស្ចារ្យ​ពី​ដំណើរ​ឯង ហើយ​ពួក​ស្តេច​គេ​បាន​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​មាន​មុខ​ស្រងូត

36 ពួក​អ្នក​ជំនួញ​នៅ​អស់​ទាំង​សាសន៍ គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ​ឯង ឯង​បាន​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច ហើយ​នឹង​លែង​មាន​ជា​ដរាប​ត​ទៅ។