អេសេគាល 28:1-5 KHOV

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

2 កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ម្ចាស់​ដ៏​ធំ​នៃ​ក្រុង​ទីរ៉ុស​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​កើត​មាន​ចិត្ត​ធំ ហើយ​បាន​ពោល​ថា អញ​ជា​ព្រះ អញ​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ​នៅ​កណ្តាល​សមុទ្រ ប៉ុន្តែ​ឯង​ជា​មនុស្ស​ទេ មិន​មែន​ជា​ព្រះ​ឡើយ ទោះ​បើ​ឯង​បាន​តាំង​ចិត្ត​ដូច​ជា​ព្រះ‌ហឫ‌ទ័យ​ព្រះ​ក៏​ដោយ

3 មើល ឯង​មាន​ប្រាជ្ញា​លើស​ជាង​ដានី‌យ៉ែល​ទៅ​ទៀត គ្មាន​ការ​សំងាត់​ណា ដែល​លាក់​កំបាំង​នឹង​ឯង​សោះ

4 ឯង​បាន​ប្រមូល​ទ្រព្យ‌សម្បត្តិ ហើយ​បាន​មាស​ប្រាក់​ដាក់​ក្នុង​ឃ្លាំង ដោយ​ប្រាជ្ញា និង​យោបល់​របស់​ឯង

5 ឯង​បាន​ចំរើន​ទ្រព្យ‌សម្បត្តិ​ដោយ‌សារ​ប្រាជ្ញា​ដ៏​ជ្រាល‌ជ្រៅ​របស់​ឯង និង​ការ​ជំនួញ​ផង ហើយ​ចិត្ត​ឯង​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​ទ្រព្យ‌សម្បត្តិ​របស់​ឯង