អេសេគាល 28:4-10 KHOV

4 ឯង​បាន​ប្រមូល​ទ្រព្យ‌សម្បត្តិ ហើយ​បាន​មាស​ប្រាក់​ដាក់​ក្នុង​ឃ្លាំង ដោយ​ប្រាជ្ញា និង​យោបល់​របស់​ឯង

5 ឯង​បាន​ចំរើន​ទ្រព្យ‌សម្បត្តិ​ដោយ‌សារ​ប្រាជ្ញា​ដ៏​ជ្រាល‌ជ្រៅ​របស់​ឯង និង​ការ​ជំនួញ​ផង ហើយ​ចិត្ត​ឯង​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​ទ្រព្យ‌សម្បត្តិ​របស់​ឯង

6 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​តាំង​ចិត្ត ឲ្យ​បាន​ដូច​ជា​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ

7 នោះ​មើល អញ​នឹង​នាំ​សាសន៍​ដទៃ គឺ​ជា​ពួក​អ្នក​គួរ​ស្ញែង‌ខ្លាច នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍​មក​លើ​ឯង គេ​នឹង​ហូត​ដាវ​ទៅ​ទាស់​នឹង​លំអ​នៃ​ប្រាជ្ញា​របស់​ឯង ព្រម​ទាំង​បង្អាប់​រស្មី​របស់​ឯង​ផង

8 គេ​នឹង​ទំលាក់​ឯង​ទៅ​ក្នុង​ជង្ហុក​ធំ ហើយ​ឯង​នឹង​ត្រូវ​ស្លាប់​ដូច​ជា​ពួក​អ្នក​ដែល​ត្រូវ​គេ​ចាក់​សំឡាប់ នៅ​កណ្តាល​សមុទ្រ

9 នៅ​គ្រា​នោះ​តើ​ឯង​នឹង​នៅ​តែ​ពោល នៅ​មុខ​អ្នក​ដែល​សំឡាប់​ឯង ថា អញ​ជា​ព្រះ ទៀត​ឬ​អី ប៉ុន្តែ​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​សំឡាប់​ឯង នោះ​ឯង​ជា​មនុស្ស​ទេ មិន​មែន​ជា​ព្រះ​ឡើយ

10 ឯង​នឹង​ត្រូវ​ស្លាប់ ដូច​ជា​ពួក​អ្នក​មិន​កាត់​ស្បែក​ដែរ គឺ​ដោយ​ដៃ​នៃ​ពួក​សាសន៍​ដទៃ ដ្បិត​អញ​បាន​ចេញ​វាចា​រួច​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។