អេសេគាល 3:23-27 KHOV

23 ដូច្នេះ ខ្ញុំ​ក៏​ក្រោក​ឡើង​ចេញ​ទៅ​ឯ​វាល ហើយ​មើល មាន​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​ទី​នោះ ដូច​ជា​សិរី‌ល្អ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​ទន្លេ​កេបារ​ដែរ ខ្ញុំ​ក៏​ដួល​ផ្កាប់​មុខ​ចុះ

24 រួច​ព្រះ‌វិញ្ញាណ​ទ្រង់​មក​សណ្ឋិត​នៅ​ក្នុង​ខ្ញុំ ហើយ​លើក​ខ្ញុំ​បញ្ឈរ​ឡើង ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ ហើយ​ប្រាប់​ថា ចូរ​ឯង​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​បិទ​ទ្វារ​ទៅ

25 ប៉ុន្តែ ឱ​កូន​មនុស្ស​អើយ មើល គេ​នឹង​ដាក់​ចំណង​ជាប់​នឹង​ឯង ទាំង​ចង​ឯង​ដោយ​ចំណង​នោះ ហើយ​ឯង​នឹង​ចេញ​ចូល​ទៅ​កណ្តាល​គេ​មិន​បាន

26 អញ​នឹង​ធ្វើ​ឲ្យ​អណ្តាត​ឯង ជាប់​នៅ​នឹង​ក្រអូម‌មាត់ ឲ្យ​ឯង​បាន​គ ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​អ្នក​បន្ទោស​ដល់​គេ​ទៀត ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស

27 ប៉ុន្តែ កាល​ណា​អញ​និយាយ​នឹង​ឯង នោះ​អញ​នឹង​បើក​មាត់​ឯង​ឡើង ហើយ​ឯង​នឹង​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​ណា​ដែល​ស្តាប់ ចូរ​ស្តាប់​ចុះ ឯ​អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​ទេ នោះ​ក៏​តាម​ចិត្ត​ចុះ ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស​ហើយ។