28 តែឯងនឹងត្រូវបាក់បែកនៅក្នុងពួកដែលមិនទទួលកាត់ស្បែក ហើយនឹងដេកនៅជាមួយនឹងពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ។
29 អេដំមក៏នៅទីនោះ ព្រមទាំងពួកស្តេច និងពួកចៅហ្វាយវាផង ជាពួកអ្នកដែលទោះបើខ្លាំងពូកែក៏ដោយ គង់តែត្រូវដេកនៅជាមួយនឹងពួកអ្នក ដែលស្លាប់ដោយដាវដែរ គេត្រូវដេកនៅជាមួយនឹងពួក ដែលមិនទទួលកាត់ស្បែក ហើយជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ
30 ពួកចៅហ្វាយទាំងប៉ុន្មាននៃស្រុកខាងជើង ហើយពួកស៊ីដូនទាំងអស់ក៏នៅទីនោះដែរ ជាពួកអ្នកដែលចុះទៅជាមួយនឹងមនុស្សដែលត្រូវសំឡាប់ គេត្រូវខ្មាសដោយព្រោះសេចក្ដីស្ញែងខ្លាចដែលគេបានបង្កើតឡើង ដោយកំឡាំងរបស់គេ គេក៏ដេកដោយឥតទទួលកាត់ស្បែក គឺដេកជាមួយនឹងពួកមនុស្សដែលត្រូវស្លាប់ដោយដាវ គេរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
31 ឯផារ៉ោន នឹងឃើញគេដែរ ហើយនឹងមានសេចក្ដីក្សាន្តចិត្ត ពីដំណើរពួកកកកុញរបស់វា គឺផារ៉ោននោះឯង និងពួកកងទ័ពរបស់វា ដែលត្រូវស្លាប់ដោយដាវផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
32 ដ្បិតអញបានធ្វើឲ្យសេចក្ដីស្ញែងខ្លាចរបស់អញកើតឡើងនៅក្នុងស្ថានរបស់មនុស្សរស់ ហើយវានឹងត្រូវផ្តេកនៅកណ្តាលពួកអ្នកដែលមិនទទួលកាត់ស្បែក ជាមួយនឹងពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ គឺផារ៉ោននោះឯង ព្រមទាំងពួកកកកុញរបស់វាផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។