5 អញនឹងដាក់សាច់ឯងនៅលើភ្នំ ហើយបំពេញច្រកភ្នំទាំងអស់ដោយគំនរសាកសពឯងដែរ
6 អញនឹងស្រោចផែនដី ជាកន្លែងឯងហែលទឹកនោះ ដោយឈាមរបស់ឯង រហូតដល់អស់ទាំងភ្នំផង ហើយទាំងផ្លូវទឹកនឹងបានពេញដោយឯងដែរ
7 កាលណាអញពន្លត់ឯង នោះអញនឹងបាំងផ្ទៃមេឃ ហើយធ្វើឲ្យផ្កាយងងឹតទៅ អញនឹងបាំងថ្ងៃដោយពពក ហើយខែនឹងលែងភ្លឺដែរ
8 ឯអស់ទាំងតួពន្លឺនៅលើមេឃ នោះអញនឹងធ្វើឲ្យងងឹតទៅដោយព្រោះឯង ព្រមទាំងគ្របស្រុកឯងដោយងងឹតផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
9 អញនឹងបណ្តាលឲ្យចិត្តនៃមនុស្សជាច្រើនតក់ស្លុត ក្នុងកាលដែលអញនាំដំណឹង ពីការវិនាសរបស់ឯង ទៅកណ្តាលអស់ទាំងសាសន៍ គឺទៅក្នុងស្រុកទាំងប៉ុន្មាន ដែលឯងមិនបានស្គាល់ឡើយ
10 អើ អញនឹងឲ្យជនជាតិជាច្រើន មានសេចក្ដីអស្ចារ្យ ពីដំណើរឯង ហើយស្តេចរបស់គេ នឹងភ័យខ្លាចជាខ្លាំង ដោយព្រោះឯងក្នុងកាលដែលអញលើកដាវអញនៅមុខគេ គេនឹងញ័រញាក់ជានិច្ច ដោយព្រោះជីវិតរៀងខ្លួន នៅថ្ងៃដែលឯងនឹងត្រូវដួលនោះ។
11 ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ដាវរបស់ស្តេចបាប៊ីឡូននឹងមកលើឯង