អេសេគាល 32:9-15 KHOV

9 អញ​នឹង​បណ្តាល​ឲ្យ​ចិត្ត​នៃ​មនុស្ស​ជា​ច្រើន​តក់‌ស្លុត ក្នុង​កាល​ដែល​អញ​នាំ​ដំណឹង ពី​ការ​វិនាស​របស់​ឯង ទៅ​កណ្តាល​អស់​ទាំង​សាសន៍ គឺ​ទៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​ឯង​មិន​បាន​ស្គាល់​ឡើយ

10 អើ អញ​នឹង​ឲ្យ​ជន‌ជាតិ​ជា​ច្រើន មាន​សេចក្ដី​អស្ចារ្យ ពី​ដំណើរ​ឯង ហើយ​ស្តេច​របស់​គេ នឹង​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ព្រោះ​ឯង​ក្នុង​កាល​ដែល​អញ​លើក​ដាវ​អញ​នៅ​មុខ​គេ គេ​នឹង​ញ័រ‌ញាក់​ជានិច្ច ដោយ​ព្រោះ​ជីវិត​រៀង​ខ្លួន នៅ​ថ្ងៃ​ដែល​ឯង​នឹង​ត្រូវ​ដួល​នោះ។

11 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដាវ​របស់​ស្តេច​បាប៊ីឡូន​នឹង​មក​លើ​ឯង

12 អញ​នឹង​ធ្វើ​ឲ្យ​ពួក​កក‌កុញ​របស់​ឯង​ដួល ដោយ​ដាវ​នៃ​ពួក​ខ្លាំង​ពូកែ គេ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​ស្រុក​អេស៊ីព្ទ​សូន្យ​បាត់​ទៅ ហើយ​ពួក​កក‌កុញ​របស់​វា​នឹង​ត្រូវ​វិនាស​ទៅ​ដែរ

13 អញ​ក៏​នឹង​បំផ្លាញ​សត្វ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នោះ នៅ​ក្បែរ​ផ្លូវ​ទឹក​ជា​ច្រើន នោះ​ជើង​មនុស្ស និង​ជើង​សត្វ នឹង​លែង​ធ្វើ​ឲ្យ​ទឹក​នោះ​ល្អក់​ទៀត

14 អញ​នឹង​ធ្វើ​ឲ្យ​ទឹក​នោះ​ថ្លា​វិញ ក៏​នឹង​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ដូច​ប្រេង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

15 កាល​ណា​អញ​បាន​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ​ទៅ​ជា​ស្ងាត់‌ច្រៀប ហើយ​ខូច​បង់ ជា​ស្រុក​ខ្វះ‌ខាត​របស់​ដែល​ពី​ដើម​មាន​ជា​បរិបូរ ហើយ​កាល​ណា​អញ​បាន​វាយ​អស់​អ្នក​នៅ​ស្រុក​នោះ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត