អេសេគាល 33:1-5 KHOV

1 ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា

2 កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​សាសន៍​ឯង​ថា កាល​ណា​អញ​នាំ​ដាវ​មក​លើ​ស្រុក​ណា ហើយ​បណ្តា‌ជន​នៅ​ស្រុក​នោះ​រើស​យក​ម្នាក់​ពី​ក្នុង​ពួក​គេ តាំង​ឡើង​ជា​អ្នក​ចាំ​យាម

3 បើ​អ្នក​នោះ​ឃើញ​ដាវ​មក​លើ​ស្រុក ក៏​ផ្លុំ​ត្រែ​ដាស់​បណ្តា‌ជន

4 ហើយ​មាន​អ្នក​ណា​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ បើ​ដាវ​មក​ពិត ហើយ​យក​ជីវិត​គេ​ទៅ នោះ​ឈាម​គេ​នឹង​ធ្លាក់​ទៅ​លើ​ក្បាល​គេ​វិញ

5 ព្រោះ​បាន​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ ដូច្នេះ គេ​នឹង​ជាប់​មាន​ទោស​ចំពោះ​ឈាម​របស់​ខ្លួន​វិញ ដ្បិត​បើ​បាន​អើពើ នោះ​នឹង​បាន​រួច​ជីវិត​ជា​ពិត