14 មួយទៀតបើកាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឯងនឹងត្រូវស្លាប់ជាពិត នោះបើគេបែរចេញពីអំពើបាបរបស់ខ្លួន ទៅប្រព្រឹត្តសេចក្ដីដែលទៀងត្រង់ ហើយត្រឹមត្រូវវិញ
15 គឺបើមនុស្សអាក្រក់នោះ នឹងប្រគល់របស់បញ្ចាំដល់ម្ចាស់វិញ ហើយប្រគល់របស់ដែលខ្លួនបានលួច ទៅវិញដែរ ព្រមទាំងដើរតាមអស់ទាំងច្បាប់នៃជីវិតនេះ ឥតប្រព្រឹត្តទុច្ចរិតឡើយ នោះគេនឹងបានរស់នៅជាពិត ឥតត្រូវស្លាប់ទេ
16 ដូច្នេះ នឹងគ្មានអ្នកណានឹកចាំ ពីអំពើបាបទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្ត ឲ្យទាស់នឹងខ្លួនទៀតឡើយ ដ្បិតគេបានប្រព្រឹត្តតាមសេចក្ដីទៀងត្រង់ត្រឹមត្រូវហើយ គេនឹងរស់នៅជាពិត។
17 ទោះបើយ៉ាងនោះ គង់តែពួកកូនចៅនៃសាសន៍ឯងតែងថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ចំណែកខាងគេ គឺផ្លូវរបស់គេទេតើដែលមិនស្មើវិញ
18 កាលណាមនុស្សសុចរិតបែរចេញពីសេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះគេនឹងត្រូវស្លាប់ដោយព្រោះអំពើនោះឯង
19 ហើយកាលណាមនុស្សអាក្រក់បែរចេញពីសេចក្ដីអាក្រក់របស់ខ្លួន ទៅប្រព្រឹត្តតាមសេចក្ដីទៀតត្រង់ ហើយត្រឹមត្រូវវិញ នោះគេនឹងរស់នៅដោយសារអំពើនោះឯង
20 ប៉ុន្តែឯងរាល់គ្នាថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ឱពួកវង្សអ៊ីស្រាអែលអើយ អញនឹងជំនុំជំរះឯងរាល់គ្នាតាមផ្លូវរបស់ឯងរៀងខ្លួន។