អេសេគាល 33:17-23 KHOV

17 ទោះ​បើ​យ៉ាង​នោះ គង់​តែ​ពួក​កូន​ចៅ​នៃ​សាសន៍​ឯង​តែង​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ស្មើ​ទេ ចំណែក​ខាង​គេ គឺ​ផ្លូវ​របស់​គេ​ទេ​តើ​ដែល​មិន​ស្មើ​វិញ

18 កាល​ណា​មនុស្ស​សុចរិត​បែរ​ចេញ​ពី​សេចក្ដី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ព្រោះ​អំពើ​នោះ​ឯង

19 ហើយ​កាល​ណា​មនុស្ស​អាក្រក់​បែរ​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀត​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ នោះ​គេ​នឹង​រស់​នៅ​ដោយ‌សារ​អំពើ​នោះ​ឯង

20 ប៉ុន្តែ​ឯង​រាល់​គ្នា​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ស្មើ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ អញ​នឹង​ជំនុំ‌ជំរះ​ឯង​រាល់​គ្នា​តាម​ផ្លូវ​របស់​ឯង​រៀង​ខ្លួន។

21 លុះ​ដល់​ថ្ងៃ​៥ ខែ​បុស្ស​ក្នុង​ឆ្នាំ​១២ ដែល​គេ​បាន​ចាប់​យើង​នាំ​ទៅ​ជា​ឈ្លើយ នោះ​មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡិម បាន​មក​ដល់​ខ្ញុំ​ប្រាប់​ថា គេ​ចាប់​ទី​ក្រុង​បាន​ហើយ

22 រីឯ​នៅ​ពេល​ល្ងាច មុន​ដែល​អ្នក​រត់​រួច នោះ​បាន​មក​ដល់ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្ថិត​នៅ​លើ​ខ្ញុំ ទ្រង់​ក៏​បើក​មាត់​ខ្ញុំ ចាំ​តែ​អ្នក​នោះ​មក​ដល់​នៅ​ពេល​ព្រឹក ដូច្នេះ មាត់​ខ្ញុំ​បាន​បើក​ឡើង ហើយ​ខ្ញុំ​មិន​នៅ​គ​ទៀត​ទេ។

23 គ្រា​នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា