16 អញនឹងស្វែងរកសត្វណាដែលវង្វេងបាត់ ហើយនាំណាដែលត្រូវប្រដេញ ឲ្យមកវិញ សត្វណាដែលបាក់ជើង នោះអញនឹងរុំអបឲ្យ ហើយអញនឹងចំរើនកំឡាំងដល់ណាដែលឈឺ តែសត្វណាដែលធាត់ ហើយមានកំឡាំង នោះអញនឹងបំផ្លាញវាបង់ គឺអញនឹងឃ្វាលវា ដោយសេចក្ដីវិនិច្ឆ័យវិញ។
17 ឱហ្វូងរបស់អញអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលពីឯងដូច្នេះថា មើល អញនឹងជំនុំជំរះក្តីរបស់ចៀមនឹងចៀម ហើយរបស់ចៀមឈ្មោល និងពពែឈ្មោលផង
18 ការដែលឯងរាល់គ្នាបានស៊ីស្មៅ នៅទីវាលល្អ នោះតើជាការតិចតួចដល់ឯងឬ បានជាឯងជាន់ឈ្លីស្មៅដែលនៅសល់ទៀត ហើយដែលឯងរាល់គ្នាបានផឹកទឹកថ្លានោះផង បានជាឯងទៅកកូរឡើងឲ្យល្អក់ ដោយជើងដូច្នេះ
19 ចំណែកហ្វូងចៀមរបស់អញ វាត្រូវស៊ីស្មៅ ដែលឯងរាល់គ្នាជាន់ឈ្លី ហើយផឹកទឹកដែលឯងបានធ្វើឲ្យល្អក់នោះវិញ។
20 ហេតុនោះព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដល់វារាល់គ្នាថា មើល អញគឺអញនេះហើយ នឹងជំនុំជំរះក្តីរបស់ចៀមធាត់ និងចៀមស្គម
21 ពីព្រោះឯងរាល់គ្នាតែងតែគះដោយចំហៀង ហើយនឹងស្មា ក៏បុះអស់ទាំងចៀមខ្សោយដោយស្នែង ដរាបដល់បានកំចាត់កំចាយគេទៅបាត់
22 ដូច្នេះ អញនឹងជួយសង្គ្រោះហ្វូងចៀមរបស់អញ នោះវានឹងលែងបានជារំពាតទៅ ហើយអញនឹងជំនុំជំរះក្តីរបស់ចៀមនឹងចៀម