18 ការដែលឯងរាល់គ្នាបានស៊ីស្មៅ នៅទីវាលល្អ នោះតើជាការតិចតួចដល់ឯងឬ បានជាឯងជាន់ឈ្លីស្មៅដែលនៅសល់ទៀត ហើយដែលឯងរាល់គ្នាបានផឹកទឹកថ្លានោះផង បានជាឯងទៅកកូរឡើងឲ្យល្អក់ ដោយជើងដូច្នេះ
19 ចំណែកហ្វូងចៀមរបស់អញ វាត្រូវស៊ីស្មៅ ដែលឯងរាល់គ្នាជាន់ឈ្លី ហើយផឹកទឹកដែលឯងបានធ្វើឲ្យល្អក់នោះវិញ។
20 ហេតុនោះព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដល់វារាល់គ្នាថា មើល អញគឺអញនេះហើយ នឹងជំនុំជំរះក្តីរបស់ចៀមធាត់ និងចៀមស្គម
21 ពីព្រោះឯងរាល់គ្នាតែងតែគះដោយចំហៀង ហើយនឹងស្មា ក៏បុះអស់ទាំងចៀមខ្សោយដោយស្នែង ដរាបដល់បានកំចាត់កំចាយគេទៅបាត់
22 ដូច្នេះ អញនឹងជួយសង្គ្រោះហ្វូងចៀមរបស់អញ នោះវានឹងលែងបានជារំពាតទៅ ហើយអញនឹងជំនុំជំរះក្តីរបស់ចៀមនឹងចៀម
23 អញនឹងតាំងអ្នកគង្វាលតែ១ ឲ្យថែមើលវា អ្នកនោះនឹងឃ្វាលវា គឺដាវីឌ ជាអ្នកបំរើរបស់អញ គាត់នឹងកៀងនាំវាទៅឲ្យស៊ី ហើយនឹងធ្វើជាអ្នកគង្វាលដល់ហ្វូង
24 នោះអញនេះ គឺយេហូវ៉ានឹងធ្វើជាព្រះនៃវារាល់គ្នា ហើយដាវីឌ ជាអ្នកបំរើរបស់អញ និងធ្វើជាចៅហ្វាយលើវា គឺអញនេះ ជាព្រះយេហូវ៉ា អញបានចេញវាចាហើយ។