24 នោះអញនេះ គឺយេហូវ៉ានឹងធ្វើជាព្រះនៃវារាល់គ្នា ហើយដាវីឌ ជាអ្នកបំរើរបស់អញ និងធ្វើជាចៅហ្វាយលើវា គឺអញនេះ ជាព្រះយេហូវ៉ា អញបានចេញវាចាហើយ។
25 អញនឹងតាំងសន្ធិសញ្ញានឹងវារាល់គ្នា ហើយនឹងធ្វើឲ្យសត្វកំណាចផុតចេញពីស្រុកវាទៅ ដូច្នេះ វានឹងអាស្រ័យនៅទីរហោស្ថានដោយសុខសាន្ត ហើយដេកនៅក្នុងព្រៃផង
26 អញនឹងធ្វើឲ្យគេ ព្រមទាំងទីកន្លែងនៅជុំវិញភ្នំតូចរបស់អញ ជាទីឲ្យពរ អញនឹងបង្អុរឲ្យភ្លៀងធ្លាក់មកតាមរដូវកាល នោះនឹងមានព្រះពរធ្លាក់មកមួយមេៗ
27 ដើមឈើនៅផែនដីនឹងបង្កើតផ្លែ ហើយដីនឹងបានផលចំរើន វារាល់គ្នានឹងនៅក្នុងស្រុកខ្លួន ដោយសុខសាន្ត ហើយនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានបំបាក់នឹមចេញពីវា ហើយបានជួយឲ្យវារួចពីកណ្តាប់ដៃនៃពួកអ្នកដែលចាប់វាទៅប្រើ
28 នោះវារាល់គ្នានឹងមិនបានជារំពាដល់អស់ទាំងសាសន៍តទៅ ហើយសត្វព្រៃនៅផែនដីក៏មិនហែកវាស៊ីដែរ គឺវានឹងនៅដោយសុខសាន្តឥតមានអ្នកណាបំភ័យឡើយ
29 អញនឹងធ្វើឲ្យមានដំណាំ១កើតឡើងទុកជាល្បីដល់វា នោះវារាល់គ្នានឹងមិនត្រូវសាបសូន្យទៅ ដោយអំណត់អត់នៅក្នុងស្រុកឡើយ ក៏មិនត្រូវរងទ្រាំសេចក្ដីខ្មាសនៃអស់ទាំងសាសន៍ទៀតដែរ
30 នោះវារាល់គ្នានឹងដឹងថា អញដ៏ជាយេហូវ៉ា អញជាព្រះនៃវា ក៏នៅជាមួយផង ហើយថាវា ដែលជាពួកវង្សអ៊ីស្រាអែល វាជារាស្ត្ររបស់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា