5 ដូច្នេះវាត្រូវកំចាត់កំចាយទៅ ដោយព្រោះឥតមានអ្នកគង្វាល វាបានត្រឡប់ជាអាហារដល់អស់ទាំងសត្វព្រៃ ហើយត្រូវខ្ចាត់ខ្ចាយអស់ទៅ
6 ហ្វូងចៀមរបស់អញបានដើរចុះឡើង នៅលើអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មានផង អើ ហ្វូងចៀមរបស់អញបានត្រូវកំចាត់កំចាយ នៅពេញពាសលើផែនដី ឥតមានអ្នកណាទៅស៊ើបសួរ ឬស្វែងរកវាសោះ។
7 ហេតុនោះពួកអ្នកគង្វាលរាល់គ្នាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
8 ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ពិតប្រាកដជាដោយព្រោះហ្វូងចៀមអញបានទៅជារំពា ហើយត្រឡប់ទៅជាអាហារដល់អស់ទាំងសត្វព្រៃ ដោយឥតមានអ្នកគង្វាល ហើយដោយព្រោះអ្នកគង្វាលទាំងប៉ុន្មានរបស់អញ មិនបានស្វះស្វែងរកចៀមអញ គឺបានឃ្វាលតែខ្លួនឯងវិញ ឥតឃ្វាលហ្វូងចៀមអញសោះ
9 ដូច្នេះ ពួកអ្នកគង្វាលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
10 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញទាស់នឹងពួកអ្នកគង្វាល ហើយអញនឹងទារចៀមអញពីដៃគេ ក៏នឹងឲ្យគេឈប់លែងឃ្វាលហ្វូងចៀមទៅ ពួកអ្នកគង្វាលនឹងមិនរកស៊ីចិញ្ចឹមខ្លួនគេទៀតដែរ អញនឹងជួយឲ្យចៀមអញរួចពីមាត់គេ ដើម្បីមិនឲ្យធ្វើជាអាហារដល់គេឡើយ។
11 ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញ គឺអញនេះហើយ នឹងស្វែងរកចៀមរបស់អញទាំងស៊ើបសួររកទាល់តែឃើញផង