អេសេគាល 35:3-9 KHOV

3 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នែ​ស្រុក​ភ្នំ​សៀរ​អើយ អញ​ទាស់​នឹង​ឯង អញ​នឹង​លូក​ដៃ​អញ​ទៅ​លើ​ឯង ព្រម​ទាំង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង

4 អញ​នឹង​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​ខូច​បង់​ទៅ ហើយ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

5 ពី​ព្រោះ​ឯង​បាន​ព្យាបាទ​ជានិច្ច ក៏​បាន​ប្រគល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដល់​អំណាច​នៃ​ដាវ នៅ​ថ្ងៃ​ដែល​គេ​មាន​សេចក្ដី​អន្តរាយ គឺ​ក្នុង​កាល​ដែល​សេចក្ដី​ទុច្ចរិត​បាន​ដល់​កំណត់​ហើយ

6 ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ប្រាកដ​ជា​អញ​នឹង​ត្រៀម​ឯង​ទុក​ដល់​គ្រា​ខ្ចាយ​ឈាម ហើយ​ឈាម​នឹង​ដេញ​តាម​ឯង​ទៅ ដោយ​ព្រោះ​ឯង​មិន​បាន​ស្អប់​ឈាម​ទេ នោះ​ឈាម​នឹង​ដេញ​តាម​ឯង​ជា​ពិត

7 គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​ធ្វើ​ឲ្យ​ភ្នំ​សៀរ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ហើយ​ឲ្យ​ត្រូវ​ស្ងាត់‌ជ្រងំ ឯ​អស់​អ្នក​ណា​ដែល​ដើរ​កាត់​ស្រុក​នោះ នឹង​ពួក​អ្នក​ដែល​ត្រឡប់​មក​វិញ នោះ​អញ​នឹង​កាត់​គេ​ចេញ

8 អញ​នឹង​បំពេញ​អស់​ទាំង​ភ្នំ​ដោយ​សាក‌សព​នៃ​មនុស្ស​ដែល​ត្រូវ​សំឡាប់ ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ គេ​នឹង​ដួល​នៅ​លើ​ភ្នំ​តូច នៅ​ច្រក​ភ្នំ​ហើយ​នៅ​ក្នុង​ផ្លូវ​ទឹក​ទាំង​ប៉ុន្មាន​របស់​ឯង

9 អញ​នឹង​ធ្វើ​ឲ្យ​ឯង​នៅ​ស្ងាត់‌ច្រៀប​ជានិច្ច​ត​ទៅ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​គ្មាន​មនុស្ស​ណា​នៅ​ទៀត​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។