35 ហើយគេនឹងពោលថា ស្រុកនេះដែលត្រូវចោលស្ងាត់ បានត្រឡប់ដូចជាសួនច្បារអេដែនវិញ ហើយទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ចោលស្ងាត់ ហើយបាក់បែក ក៏បានមាំមួនឡើង ហើយមានមនុស្សអាស្រ័យនៅផង
36 ដូច្នេះ អស់ទាំងសាសន៍ដែលសល់នៅព័ទ្ធជុំវិញឯង គេនឹងដឹងថា គឺអញ ជាព្រះយេហូវ៉ានេះ អញបានសង់ទីបំផ្លាញនោះឡើង ហើយសាបព្រោះកន្លែងដែលចោលស្ងាត់វិញ គឺអញ ជាយេហូវ៉ានេះ អញបានចេញវាចាហើយ ក៏នឹងសំរេចតាមផង។
37 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មួយទៀតអញនឹងបើកឲ្យពួកវង្សអ៊ីស្រាអែល បានសួរអញពីដំណើរនោះឯង ដើម្បីឲ្យអញបានសំរេចការនោះដល់គេ គឺអញនឹងឲ្យគេចំរើនគ្នាជាច្រើនឡើង ដូចជាហ្វូងចៀម
38 អស់ទាំងទីក្រុងខូចបង់ នឹងបានពេញដោយហ្វូងមនុស្ស ប្រៀបដូចជាហ្វូងចៀមដែលញែកជាបរិសុទ្ធ គឺដូចជាហ្វូងចៀមនៅក្រុងយេរូសាឡិម ក្នុងថ្ងៃបុណ្យមានកំណត់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។