1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរតាំងមុខទៅខាងកុកនៃស្រុកម៉ាកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាល ត្រូវឲ្យទាយទាស់នឹងវាថា
3 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាលអើយ មើល អញទាស់នឹងឯង
4 អញនឹងធ្វើឲ្យឯងបែរមក អញនឹងដាក់ទំពក់នៅថ្គាមឯង ហើយនឹងនាំឯងចេញមក ព្រមទាំងពលទ័ពឯងទាំងប៉ុន្មាន ទាំងសេះ និងពលសេះផង គ្រប់គ្នាស្លៀកពាក់ជាគ្រឿងសឹកសព្វគ្រប់ ជាកងទ័ពយ៉ាងធំ មានទាំងខែលធំ ខែលតូច ហើយកាន់ដាវគ្រប់គ្នាផង
5 មានសាសន៍ពើស៊ី សាសន៍គូស និងសាសន៍ពូតមកជាមួយគ្នា គ្រប់គ្នាមានខែល ហើយមួកដែក
6 ហើយមានទាំងសាសន៍កូមើរ និងពួកកកកុញទាំងប៉ុន្មានរបស់គេ ក៏មានពួកវង្សតូកាម៉ា ពីស្រុកខាងជើងបំផុត និងពួកកកកុញទាំងអស់របស់គេ គឺមានសាសន៍ជាច្រើនមកជាមួយនឹងឯងផង។
7 ចូរឲ្យឯងបានរៀបចំខ្លួនជាស្រេចចុះ អើ ចូររៀបចំឡើង គឺទាំងឯង និងបណ្តាកងទ័ពទាំងប៉ុន្មានដែលបានមូលមកឯឯងហើយឲ្យឯងធ្វើជាមេទ័ពដល់គេចុះ