19 ដ្បិតគឺដោយសេចក្ដីប្រចណ្ឌរបស់អញ និងភ្លើងនៃសេចក្ដីក្រោធរបស់អញ ដែលអញបានថា ពិតប្រាកដជានៅថ្ងៃនោះ នឹងមានការកក្រើករំពើកជាខ្លាំង នៅក្នុងស្រុកអ៊ីស្រាអែល
20 ដល់ម៉្លេះបានជាទាំងត្រីសមុទ្រ និងសត្វហើរលើអាកាស សត្វព្រៃ និងសត្វលូនវារនៅដី ហើយគ្រប់ទាំងមនុស្សនៅផែនដីនឹងញាប់ញ័រនៅចំពោះអញ ឯភ្នំទាំងប៉ុន្មាននឹងរលំចុះ ចំរែះភ្នំនឹងបាក់ធ្លាក់មក ហើយអស់ទាំងកំផែងនឹងដួលដល់ដី
21 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងហៅដល់អស់ទាំងភ្នំរបស់អញឲ្យមានដាវមកទាស់នឹងវា នោះដាវរបស់មនុស្សទាំងឡាយ នឹងបានទាស់នឹងបងប្អូនខ្លួន
22 អញនឹងសំរេចទោសដល់វា ដោយអាសន្នរោគ និងឈាម អញនឹងបង្អុរភ្លៀងរំលា ព្រមទាំងព្រិលយ៉ាងធំ និងភ្លើង ហើយស្ពាន់ធ័រមកលើវា និងពួកកកកុញរបស់វា ហើយលើបណ្តាសាសន៍ជាច្រើន ដែលមកជាមួយផង
23 អញនឹងដំកើងខ្លួនអញ ហើយតាំងខ្លួនអញជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើន ស្គាល់អញចំពោះភ្នែកផង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។