អេសេគាល 38:20-23 KHOV

20 ដល់​ម៉្លេះ​បាន​ជា​ទាំង​ត្រី​សមុទ្រ និង​សត្វ​ហើរ​លើ​អាកាស សត្វ​ព្រៃ និង​សត្វ​លូន​វារ​នៅ​ដី ហើយ​គ្រប់​ទាំង​មនុស្ស​នៅ​ផែនដី​នឹង​ញាប់‌ញ័រ​នៅ​ចំពោះ​អញ ឯ​ភ្នំ​ទាំង​ប៉ុន្មាន​នឹង​រលំ​ចុះ ចំរែះ​ភ្នំ​នឹង​បាក់​ធ្លាក់​មក ហើយ​អស់​ទាំង​កំផែង​នឹង​ដួល​ដល់​ដី

21 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ហៅ​ដល់​អស់​ទាំង​ភ្នំ​របស់​អញ​ឲ្យ​មាន​ដាវ​មក​ទាស់​នឹង​វា នោះ​ដាវ​របស់​មនុស្ស​ទាំង‌ឡាយ នឹង​បាន​ទាស់​នឹង​បង​ប្អូន​ខ្លួន

22 អញ​នឹង​សំរេច​ទោស​ដល់​វា ដោយ​អាសន្ន‌រោគ និង​ឈាម អញ​នឹង​បង្អុរ​ភ្លៀង​រំលា ព្រម​ទាំង​ព្រិល​យ៉ាង​ធំ និង​ភ្លើង ហើយ​ស្ពាន់‌ធ័រ​មក​លើ​វា និង​ពួក​កក‌កុញ​របស់​វា ហើយ​លើ​បណ្តា​សាសន៍​ជា​ច្រើន ដែល​មក​ជា​មួយ​ផង

23 អញ​នឹង​ដំកើង​ខ្លួន​អញ ហើយ​តាំង​ខ្លួន​អញ​ជា​បរិសុទ្ធ ព្រម​ទាំង​ធ្វើ​ឲ្យ​សាសន៍​ជា​ច្រើន ស្គាល់​អញ​ចំពោះ​ភ្នែក​ផង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។