អេសេគាល 38:7-13 KHOV

7 ចូរ​ឲ្យ​ឯង​បាន​រៀប‌ចំ​ខ្លួន​ជា​ស្រេច​ចុះ អើ ចូរ​រៀប‌ចំ​ឡើង គឺ​ទាំង​ឯង និង​បណ្តា​កង‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​បាន​មូល​មក​ឯ​ឯង​ហើយ​ឲ្យ​ឯង​ធ្វើ​ជា​មេ‌ទ័ព​ដល់​គេ​ចុះ

8 ក្រោយ​យូរ​ថ្ងៃ​ទៅ នោះ​ឯង​នឹង​បាន​តាំង​ឡើង ឯ​ដល់​ជាន់​ក្រោយ​បង្អស់ នោះ​ឯង​នឹង​ចូល​មក​ក្នុង​ស្រុក ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​ដាវ​មក​វិញ គឺ​ដែល​បាន​ប្រមូល​ចេញ​រួច​ពី​សាសន៍​ជា​ច្រើន មក​នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល ជា​ស្រុក​ត្រូវ​ខូច​បង់​នៅ​ជានិច្ច តែ​បាន​នាំ​ចេញ​ពី​គ្រប់​សាសន៍ នោះ​គេ​នឹង​អាស្រ័យ​នៅ​ដោយ​សុខ‌សាន្ត​ទាំង​អស់​គ្នា

9 ឯង​នឹង​ឡើង​មក គឺ​នឹង​មក​ដូច​ជា​ខ្យល់​ព្យុះ ហើយ​ឯង និង​ពួក​កក‌កុញ​ទាំង​ប៉ុន្មាន​របស់​ឯង ព្រម​ទាំង​សាសន៍​ជា​ច្រើន​ដែល​មក​ជា​មួយ នឹង​បាន​ដូច​ជា​ពពក​គ្រប​លើ​ស្រុក។

10 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​នោះ នឹង​មាន​គំនិត​កើត​ឡើង​ក្នុង​ចិត្ត​ឯង ហើយ​ឯង​នឹង​បង្កើត​កិច្ច‌កល​អាក្រក់

11 ឯង​នឹង​ថា អញ​នឹង​ឡើង​ទៅ​ឯ​ស្រុក​ដែល​នៅ​ចំហ អញ​នឹង​ទៅ​ឯ​ពួក​មនុស្ស ដែល​នៅ​ដោយ​ឥត​កង្វល់ ហើយ​ដោយ​សុខ‌សាន្ត ដែល​ទាំង​អស់​គ្នា​នៅ​ដោយ​ឥត​មាន​កំផែង ឬ​ទ្វារ ឬ​រនុក​ឡើយ

12 ដើម្បី​នឹង​ចាប់​យក​របឹប និង​រំពា ហើយ​ត្រឡប់​ដៃ​ទៅ​ទាស់​នឹង​ទី​ខូច​បង់ ដែល​មាន​មនុស្ស​អាស្រ័យ​នៅ​ឡើង​វិញ ហើយ​ទាស់​នឹង​បណ្តា​មនុស្ស ដែល​បាន​ប្រមូល​ចេញ​ពី​គ្រប់​ទាំង​សាសន៍ ជា​ពួក​អ្នក​ដែល​ចំរើន​បាន​ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ ក៏​នៅ​ចំ​កណ្តាល​ផែនដី

13 ឯ​ពួក​សេបា ពួក​ដេដាន់ ពួក​ជំនួញ​របស់​ស្រុក​តើស៊ីស ព្រម​ទាំង​សិង្ហ​ស្ទាវ ទាំង​ប៉ុន្មាន​របស់​ពួក​ទាំង​នោះ គេ​នឹង​សួរ​មក​ឯង​ថា តើ​លោក​មក​ចាប់​យក​របឹប​ឬ តើ​បាន​ប្រមូល​ពួក​ទាំង​ប៉ុន្មាន​របស់​លោក ដើម្បី​នឹង​ចាប់​យក​រំពា​ឬ តើ​ចង់​ដឹក​យក​ប្រាក់ និង​មាស ហើយ​នាំ​យក​ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ​ទៅ​ឬ គឺ​ចង់​ប្លន់​យក​របឹប​យ៉ាង​ច្រើន​ឬ​អី។