អេសេគាល 39:19-25 KHOV

19 ឯង​រាល់​គ្នា​នឹង​ស៊ី​ខ្លាញ់​ទាល់​តែ​ឆ្អែត ហើយ​ផឹក​ឈាម ទាល់​តែ​ស្រវឹង ដោយ‌សារ​យញ្ញ‌បូជា ដែល​អញ​ធ្វើ​សំរាប់​ឯង

20 នៅ​តុ​អញ ឯង​រាល់​គ្នា​នឹង​បាន​ឆ្អែត​ដោយ​សាច់​សេះ ពួក​រទេះ​ចំបាំង ពួក​មនុស្ស​ខ្លាំង​ពូកែ និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

21 អញ​នឹង​តាំង​សិរី‌ល្អ​របស់​អញ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​អស់​ទាំង​សាសន៍​នឹង​ឃើញ​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ដែល​បាន​សំរេច​នោះ និង​ដៃ​អញ​ដែល​បាន​ដាក់​លើ​គេ

22 យ៉ាង​នោះ​ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ តាំង​តែ​ពី​ថ្ងៃ​នោះ​ត​ទៅ

23 ឯ​ពួក​សាសន៍​ដទៃ គេ​នឹង​ដឹង​ថា ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​ព្រោះ​គេ​ប្រព្រឹត្ត​រំលង​ទាស់​នឹង​អញ​ហើយ បាន​ជា​អញ​គេច​មុខ​ចេញ​ពី​គេ ដោយ​ហេតុ​នោះ បាន​ជា​អញ​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​ត្រូវ​ដួល​ដោយ​ដាវ​ទាំង​អស់​គ្នា

24 អញ​បាន​ធ្វើ​ដល់​គេ​តាម​សេចក្ដី​ស្មោក‌គ្រោក និង​អំពើ​រំលង​របស់​គេ ព្រម​ទាំង​គេច​មុខ​ចេញ​ពី​គេ​ផង។

25 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឥឡូវ​នេះ អញ​នឹង​នាំ​ពួក​យ៉ាកុប​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​នឹង​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​នឹង​មាន​សេចក្ដី​ប្រចណ្ឌ ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ