អេសេគាល 39:26-29 KHOV

26 ឯ​ក្រោយ​ដែល​គេ​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស និង​គ្រប់​ទាំង​អំពើ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​អញ ក្នុង​គ្រា​ដែល​គេ​នៅ​ក្នុង​ស្រុក​ខ្លួន ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ

27 គឺ​ក្នុង​កាល​ដែល​អញ​បាន​នាំ​គេ​ចេញ​ពី​អស់​ទាំង​សាសន៍​មក​វិញ ហើយ​ប្រមូល​គេ​ពី​គ្រប់​ទាំង​ស្រុក​របស់​ខ្មាំង​សត្រូវ​គេ ព្រម​ទាំង​តាំង​ខ្លួន​អញ​ជា​បរិសុទ្ធ នៅ​ក្នុង​ពួក​គេ ចំពោះ​ភ្នែក​សាសន៍​ជា​ច្រើន

28 ហើយ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ ដោយ​អញ​បាន​ធ្វើ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ នៅ​កណ្តាល​អស់​ទាំង​សាសន៍​រួច​បាន​ប្រមូល​គេ​មក ក្នុង​ស្រុក​របស់​ខ្លួន​គេ​វិញ ឥត​ទុក​អ្នក​ណា​មួយ​ឲ្យ​នៅ​សល់ ក្នុង​ស្រុក​ទាំង​នោះ​ទៀត

29 អញ​ក៏​នឹង​មិន​គេច​មុខ​ពី​គេ​ទៀត​ដែរ ដ្បិត​អញ​បាន​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពួក​វង្ស​អ៊ីស្រា‌អែល​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។