11 ក៏ត្រូវផឹកទឹកដោយវាល់ដែរ គឺ២កំប៉ុងក្នុង១ថ្ងៃ ហើយត្រូវផឹកបន្តិចម្តងៗដូចគ្នា
12 ត្រូវឲ្យឯងស៊ីនំបុ័ងនោះទុកដូចជានំម្សៅឱក ហើយត្រូវចំអិននំបុ័ងនោះនៅមុខគេ ដោយដុតលាមកដែលចេញពីមនុស្ស
13 ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលថា ពួកកូនចៅអ៊ីស្រាអែលនឹងស៊ីនំបុ័ងស្មោកគ្រោករបស់គេយ៉ាងដូច្នោះ នៅកណ្តាលអស់ទាំងសាសន៍ដែលអញបណ្តេញគេទៅ
14 ខ្ញុំក៏ប្រកែកថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ព្រលឹងទូលបង្គំមិនដែលត្រូវស្មោកគ្រោកឡើយ ចាប់តាំងពីក្មេង ដរាបដល់សព្វថ្ងៃនេះ ទូលបង្គំមិនដែលទទួលទានអ្វីដែលស្លាប់ឯង ឬដែលត្រូវសត្វណាហែកហួរឡើយ ក៏មិនដែលមានសាច់គួរខ្ពើមចូលក្នុងមាត់ទូលបង្គំដែរ
15 នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា មើល អញឲ្យឯងប្រើអាចម៍គោ ជំនួសលាមករបស់មនុស្សវិញ ឯងនឹងចំអិននំបុ័ងឯង ដោយដុតអាចម៍គោនោះបាន
16 ទ្រង់មានព្រះបន្ទូលមកខ្ញុំទៀតថា កូនមនុស្សអើយ អញនឹងផ្តាច់ស្បៀងចេញពីក្រុងយេរូសាឡិម គេនឹងស៊ីនំបុ័ងដោយថ្លឹងហើយបារម្ភព្រួយ ក៏នឹងផឹកទឹកដោយវាល់ ហើយភ្លាំងភ្លឹកដែរ
17 ដើម្បីឲ្យគេខ្វះនំបុ័ង និងទឹក ព្រមទាំងមានសេចក្ដីភ្លាំងភ្លឹកជាមួយគ្នា ហើយរោយរៀវទៅក្នុងអំពើទុច្ចរិតរបស់គេ។