6 រួចកាលណាឯងបានសំរេចថ្ងៃទាំងនោះហើយ នោះត្រូវឲ្យឯងដេកផ្អៀងទៅខាងស្តាំវិញ ហើយត្រូវទទួលអំពើទុច្ចរិតរបស់ពូជពង្សយូដាអស់៤០ថ្ងៃទៀត អញបានកំណត់១ថ្ងៃ ទុកជា១ឆ្នាំដល់ឯង
7 លំដាប់នោះ ត្រូវឲ្យឯងដំរង់មុខទៅខាងការឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម ដោយមានដើមដៃឯងបើកទទេនៅ ហើយត្រូវទាយទាស់នឹងទីក្រុងដែរ
8 មើលអញដាក់ខ្សែនេះចងឯងជាប់ មិនឲ្យប្រែខ្លួនពីម្ខាងទៅម្ខាងឡើយ ដរាបដល់បានសំរេចកំណត់ថ្ងៃដែលឯងឡោមព័ទ្ធច្បាំងនោះ។
9 ត្រូវឲ្យឯងយកម្សៅភោជ្ជសាលី ម្សៅឱក សណ្តែកអង្គុយ សណ្តែកបាយ ថ្ពៅ ហើយស្រូវអេប៉ូតមកដាក់ក្នុងផើង ហើយប្រើធ្វើជានំបុ័ងសំរាប់ខ្លួន តាមចំនួនថ្ងៃដែលឯងត្រូវដេកផ្អៀងនោះ គឺឯងត្រូវស៊ីនំបុ័ងនោះគ្រប់៣៩០ថ្ងៃ
10 ឯអាហារដែលឯងនឹងស៊ី នោះត្រូវថ្លឹងជាកន្លះនាលិសំរាប់១ថ្ងៃ ហើយត្រូវស៊ីបន្តិចម្តងៗ
11 ក៏ត្រូវផឹកទឹកដោយវាល់ដែរ គឺ២កំប៉ុងក្នុង១ថ្ងៃ ហើយត្រូវផឹកបន្តិចម្តងៗដូចគ្នា
12 ត្រូវឲ្យឯងស៊ីនំបុ័ងនោះទុកដូចជានំម្សៅឱក ហើយត្រូវចំអិននំបុ័ងនោះនៅមុខគេ ដោយដុតលាមកដែលចេញពីមនុស្ស