អេសេគាល 40:15-21 KHOV

15 ចាប់​តាំង​ពី​មុខ​ទ្វារ​កំផែង​ត្រង់​ផ្លូវ​ចូល រហូត​ដល់​មុខ​បាំង‌សាច​ខាង​ក្នុង​នៃ​ទ្វារ​នោះ​បាន​៥០​ហត្ថ

16 បន្ទប់​ទាំង​នោះ​មាន​បង្អួច​បិទ ព្រម​ទាំង​នៅ​សសរ​ខាង​ក្នុង​ទ្វារ​កំផែង​ព័ទ្ធ​ជុំវិញ ហើយ​នៅ​ក្នុង​ខ្លោង‌ទ្វារ​ផង មាន​បង្អួច​នៅ​ព័ទ្ធ​ជុំវិញ​ខាង​ក្នុង ហើយ​នៅ​សសរ​នីមួយៗ មាន​ឆ្លាក់​ជា​ដើម​លម៉ើ។

17 រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ នោះ​ឃើញ​មាន​បន្ទប់ ហើយ​កំរាល​ថ្ម​ដែល​ធ្វើ​សំរាប់​ទីលាន​នៅ​ជុំវិញ គឺ​មាន​បន្ទប់​៣០ នៅ​លើ​កំរាល​ថ្ម​នោះ

18 កំរាល​ថ្ម​នោះ​ក៏​នៅ​ក្បែរ​ទ្វារ ត្រូវ​នឹង​ប្រវែង​ទ្វារ នោះ​ជា​កំរាល​ថ្ម​ជាន់​ក្រោម

19 រួច​លោក​វាស់​ទទឹង​ទីលាន​ពី​ខាង​ក្រៅ ចាប់​តាំង​ពី​មុខ​ទ្វារ​កំផែង​ខាង​ក្រោម រហូត​ដល់​មុខ​ទីលាន​ខាង​ក្នុង​បាន​១០០​ហត្ថ ទាំង​ខាង​កើត និង​ខាង​ជើង​ផង។

20 លោក​ក៏​វាស់​បណ្តោយ និង​ទទឹង​នៃ​ទ្វារ​កំផែង​របស់​ទីលាន​ខាង​ក្រៅ ដែល​បើក​ទៅ​ខាង​ជើង

21 ហើយ​មាន​បន្ទប់​៣​ខាង​នេះ និង​៣​ខាង​នោះ​ដែរ ឯ​សសរ និង​ខ្លោង‌ទ្វារ​នោះ ក៏​មាន​ទំហំ​ត្រូវ​គ្នា​នឹង​ទ្វារ​ទី​១ គឺ​បណ្តោយ​៥០​ហត្ថ ទទឹង​២៥​ហត្ថ