អេសេគាល 40:19-25 KHOV

19 រួច​លោក​វាស់​ទទឹង​ទីលាន​ពី​ខាង​ក្រៅ ចាប់​តាំង​ពី​មុខ​ទ្វារ​កំផែង​ខាង​ក្រោម រហូត​ដល់​មុខ​ទីលាន​ខាង​ក្នុង​បាន​១០០​ហត្ថ ទាំង​ខាង​កើត និង​ខាង​ជើង​ផង។

20 លោក​ក៏​វាស់​បណ្តោយ និង​ទទឹង​នៃ​ទ្វារ​កំផែង​របស់​ទីលាន​ខាង​ក្រៅ ដែល​បើក​ទៅ​ខាង​ជើង

21 ហើយ​មាន​បន្ទប់​៣​ខាង​នេះ និង​៣​ខាង​នោះ​ដែរ ឯ​សសរ និង​ខ្លោង‌ទ្វារ​នោះ ក៏​មាន​ទំហំ​ត្រូវ​គ្នា​នឹង​ទ្វារ​ទី​១ គឺ​បណ្តោយ​៥០​ហត្ថ ទទឹង​២៥​ហត្ថ

22 អស់​ទាំង​បង្អួច និង​ខ្លោង‌ទ្វារ ហើយ​ក្បាច់​ដើម​លម៉ើ ក៏​មាន​ទំហំ​ដូច​ជា​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត មាន​ជណ្តើរ​៧​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ​នោះ រួច​មាន​ខ្លោង‌ទ្វារ​ពី​មុខ​ដែរ

23 ក៏​មាន​ទ្វារ​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​ប្រទល់​មុខ​នឹង​ទ្វារ​នោះ​ទាំង​ខាង​ជើង និង​ខាង​កើត​ផង រួច​លោក​វាស់​ពី​ទ្វារ​១​ទៅ​ទ្វារ​១​ទៀត​បាន​១០០​ហត្ថ។

24 លោក​ក៏​នាំ​ខ្ញុំ​ទៅ​ខាង​ត្បូង នោះ​ឃើញ​មាន​ទ្វារ​១ ដែល​បើក​ទៅ​ទិស​ខាង​ត្បូង​ដែរ លោក​វាស់​សសរ និង​ខ្លោង‌ទ្វារ​ទាំង​នោះ ក៏​ត្រូវ​នឹង​ទំហំ​ទាំង​នោះ

25 ក៏​មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ដូច​ជា​បង្អួច​ពី​មុន ទ្វារ​នោះ​បណ្តោយ​បាន​៥០​ហត្ថ ហើយ​ទទឹង​២៥​ហត្ថ