អេសេគាល 40:32-38 KHOV

32 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទីលាន​ខាង​ក្នុង ដែល​នៅ​ទិស​ខាង​កើត លោក​ក៏​វាស់​ទ្វារ​នោះ​មាន​ទំហំ​ត្រូវ​គ្នា​ដែរ

33 ឯ​បន្ទប់​ទាំង​ប៉ុន្មាន និង​សសរ ហើយ​ខ្លោង‌ទ្វារ ក៏​ត្រូវ​តាម​ទំហំ​ទាំង​នោះ​ទៀត មាន​ទាំង​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ទ្វារ​នោះ​ក៏​មាន​បណ្តោយ​៥០​ហត្ថ​ទទឹង​២៥​ហត្ថ

34 ឯ​ខ្លោង‌ទ្វារ​ក៏​បែរ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ មាន​ក្បាច់​ដើម​លម៉ើ នៅ​សសរ​សង​ខាង ខាង​ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ឯ​ទ្វារ​នោះ​មាន​៨​ថ្នាក់​ដែរ។

35 រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទ្វារ​ទិស​ខាង​ជើង ក៏​វាស់​ទ្វារ​នោះ មាន​ទំហំ​ត្រូវ​គ្នា​ដែរ

36 បន្ទប់​ទាំង​ប៉ុន្មាន និង​សសរ ហើយ​ខ្លោង‌ទ្វារ​ផង ក៏​មាន​បង្អួច​នៅ​ជុំវិញ ទ្វារ​នោះ​បណ្តោយ​៥០​ហត្ថ ទទឹង​២៥​ហត្ថ​ដូច​គ្នា

37 សសរ​ទាំង​ប៉ុន្មាន​ក៏​បែរ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ​ទាំង​សង​ខាង ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ឯ​ទ្វារ​នោះ ក៏​មាន​៨​ថ្នាក់​ដែរ។

38 មាន​បន្ទប់​១​ដែល​មាន​ទ្វារ​ក្បែរ​សសរ នៅ​ត្រង់​ទ្វារ​កំផែង គឺ​ជា​ទី​នោះ​ដែល​គេ​លាង​ដង្វាយ​ដុត