35 រួចលោកនាំខ្ញុំទៅឯទ្វារទិសខាងជើង ក៏វាស់ទ្វារនោះ មានទំហំត្រូវគ្នាដែរ
36 បន្ទប់ទាំងប៉ុន្មាន និងសសរ ហើយខ្លោងទ្វារផង ក៏មានបង្អួចនៅជុំវិញ ទ្វារនោះបណ្តោយ៥០ហត្ថ ទទឹង២៥ហត្ថដូចគ្នា
37 សសរទាំងប៉ុន្មានក៏បែរទៅឯទីលានខាងក្រៅ ហើយមានក្បាច់ដើមលម៉ើទាំងសងខាង ឯជណ្តើរដែលឡើងទៅឯទ្វារនោះ ក៏មាន៨ថ្នាក់ដែរ។
38 មានបន្ទប់១ដែលមានទ្វារក្បែរសសរ នៅត្រង់ទ្វារកំផែង គឺជាទីនោះដែលគេលាងដង្វាយដុត
39 ហើយនៅបាំងសាចនៃទ្វារកំផែង មានតុ២នៅខាងនេះ ហើយ២ខាងនោះ សំរាប់នឹងសំឡាប់ដង្វាយដុត យញ្ញបូជាលោះបាប និងយញ្ញបូជា ដែលថ្វាយដោយព្រោះការរំលង
40 ឯខាងក្រៅ ដែលឡើងទៅឯផ្លូវចូលទ្វារកំផែងទិសខាងជើង នោះមានតុ២ម្ខាង ហើយ២ម្ខាងទៀតរបស់បាំងសាចនៃទ្វារកំផែងនោះ
41 មានតុ៤ខាងនេះ ហើយ៤ខាងនោះ ដែលនៅខាងៗនៃទ្វារកំផែង គឺទាំងអស់មានតុ៨ សំរាប់នឹងសំឡាប់យញ្ញបូជា