អេសេគាល 41:12-18 KHOV

12 ឯ​មន្ទីរ​ដែល​នៅ​ខាង​មុខ​ទីលាន​ទទេ គឺ​នៅ​ខាង​លិច នោះ​ទទឹង​៧០​ហត្ថ បណ្តោយ​៩០​ហត្ថ ហើយ​ជញ្ជាំង​មន្ទីរ​នៅ​ព័ទ្ធ​ជុំវិញ មាន​កំរាស់​៥​ហត្ថ

13 ដូច្នេះ លោក​ក៏​វាស់​ព្រះ‌វិហារ​បាន​១០០​ហត្ថ ហើយ​ទីលាន​ទទេ និង​មន្ទីរ​នោះ ព្រម​ទាំង​ជញ្ជាំង​ផង នោះ​មាន​បណ្តោយ​១០០​ហត្ថ

14 ឯ​ទទឹង​ខាង​មុខ​ព្រះ‌វិហារ និង​ទីលាន​ទទេ​នៅ​ខាង​កើត នោះ​ក៏​១០០​ហត្ថ។

15 លោក​ក៏​វាស់​ប្រវែង​នៃ​មន្ទីរ នៅ​មុខ​ទីលាន​ទទេ ដែល​នៅ​ខាង​ក្រោយ​នោះ ព្រម​ទាំង​រាន​ហាល​ទាំង​សង​ខាង​បាន​១០០​ហត្ថ ហើយ​ទាំង​ព្រះ‌វិហារ​ខាង​ក្នុង និង​បាំង‌សាច​នៃ​ទីលាន​ផង

16 អស់​ទាំង​ទ្វារ និង​បង្អួច​បិទ ហើយ​រាន‌ហាល​នៅ​ជុំវិញ​ទាំង​៣​ជាន់ ដែល​ប្រទល់​មុខ​នឹង​មាត់​ទ្វារ បាន​ស្រោប​ដោយ​ឈើ​នៅ​ជុំវិញ ចាប់​តាំង​ពី​ដី​ឡើង​ទៅ​ដល់​បង្អួច (រីឯ​បង្អួច​ទាំង​នោះ សុទ្ធ​តែ​គ្រប​បិទ)

17 ទៅ​ដល់​ខាង​លើ​ទ្វារ រហូត​ដល់​ក្នុង​ព្រះ‌វិហារ ហើយ​ខាង​ក្រៅ ព្រម​ទាំង​កំផែង​នៅ​ជុំវិញ ទាំង​ក្នុង ទាំង​ក្រៅ ក៏​ធ្វើ​តាម​ទំហំ​ផង

18 នោះ​សុទ្ធ​តែ​ធ្វើ​ដោយ​មាន​ក្បាច់​ជា​ចេរូប៊ីន និង​ដើម​លម៉ើ មាន​ដើម​លម៉ើ​១ នៅ​ជា​កណ្តាល​ចេរូប៊ីន និង​ចេរូប៊ីន ហើយ​ចេរូប៊ីន​ទាំង​នោះ​សុទ្ធ​តែ​មាន​មុខ​២​រៀង​ខ្លួន