2 ហើយផ្លូវចូល នោះទទឹង១០ហត្ថ ឯផ្ទាំងទ្វារម្ខាង នោះ៥ហត្ថ ហើយម្ខាងទៀតក៏៥ហត្ថ ឯបណ្តោយព្រះវិហារ លោកវាស់បាន៤០ហត្ថហើយទទឹង២០ហត្ថ
3 រួចលោកក៏ចូលទៅខាងក្នុង វាស់ក្របទ្វារទាំងសងខាងបាន២ហត្ថ ផ្លូវចូលក៏៦ហត្ថ ឯទទឹងទ្វារ នោះបាន៧ហត្ថ
4 លោកវាស់បណ្តោយទីនោះបាន២០ហត្ថ ហើយទទឹងបាន២០ហត្ថ នៅខាងមុខព្រះវិហារ រួចលោកប្រាប់មកខ្ញុំថា ទីនេះជាទីបរិសុទ្ធបំផុត។
5 រួចមកលោកវាស់ជញ្ជាំងនៃព្រះវិហារ មាន៦ហត្ថហើយទទឹងគ្រប់ទាំងបន្ទប់ នៅខាងជុំវិញព្រះវិហារ នោះបាន៤ហត្ថគ្រប់ទាំងអស់
6 បន្ទប់ទាំងនោះមាន៣ជាន់ គឺបន្ទប់១នៅលើ១ទៀត ទាំងអស់មាន៣០បន្ទប់ ក៏តជាប់ពីជញ្ជាំងព្រះវិហារ សំរាប់ជាបន្ទប់នៅព័ទ្ធជុំវិញ ដើម្បីឲ្យបានជាប់នឹងជញ្ជាំងនោះ តែមិនឲ្យស៊កចូលទៅក្នុងជញ្ជាំងព្រះវិហារទេ
7 ហើយបន្ទប់ទាំងនោះបានកាន់តែធំ ជាលំដាប់ តាមដែលឡើងខ្ពស់ទៅព័ទ្ធជុំវិញព្រះវិហារ ដ្បិតផ្លូវដែលព័ទ្ធជុំវិញព្រះវិហារ បានឡើងកាន់តែខ្ពស់ទៅ តែទទឹងព្រះវិហារនៅដូចគ្នាទៅខាងលើ ហេតុនោះ បន្ទប់បានកាន់តែធំទូលាយទៅខាងលើយ៉ាងនោះ ចេញពីបន្ទប់ ជាន់ក្រោមឡើង ទៅឯបន្ទប់ជាន់លើ ដោយផ្លូវកណ្តាល
8 ខ្ញុំក៏ពិចារណាមើលកំពស់ព្រះវិហារនៅព័ទ្ធជុំវិញ ឃើញថា ជើងជញ្ជាំងបន្ទប់ទាំងនោះបានខ្ពស់ពេញ១ខ្នាតបបុស គឺ៦ហត្ថធំ