20 គេបានធ្វើចេរូប៊ីននឹងដើមលម៉ើ ចាប់តាំងពីដីរហូតទៅដល់ខាងលើទ្វារ ជញ្ជាំងរបស់ព្រះវិហារបានធ្វើយ៉ាងនោះ។
21 ឯក្របទ្វានៃព្រះវិហារ មាន៤ជ្រុងស្មើ ហើយខាងមុខនៃទីបរិសុទ្ធ មានសណ្ឋានមើលទៅដូចគ្នា
22 ឯអាសនាបានធ្វើពីឈើ កំពស់៣ហត្ថ ប្រវែង២ហត្ថ ឯជ្រុង និងបណ្តោយ ហើយខាងៗអាសនានោះ សុទ្ធតែជាឈើទាំងអស់ ហើយលោកនិយាយមកខ្ញុំថា នេះជាតុដែលនៅចំពោះព្រះយេហូវ៉ា
23 ឯព្រះវិហារ និងទីបរិសុទ្ធ មានទ្វារ២
24 ចំណែកទ្វារទាំងនោះមាន២ផ្ទាំងៗ គឺ២ផ្ទាំងដែលបើកបាន ទ្វារ១មាន២ផ្ទាំង ហើយទ្វារ១ទៀតក៏មាន២ផ្ទាំងដែរ
25 នៅផ្ទាំងទ្វារទាំងនោះ គឺជាទ្វារនៃព្រះវិហារ មានឆ្លាក់ជារូបចេរូប៊ីន និងដើមលម៉ើ ដូចជាបានធ្វើនៅជញ្ជាំងដែរ ហើយនៅបាំងសាចខាងក្រៅមានក្រាលក្តារ
26 ក៏មានបង្អួចបិទ និងក្បាច់ជាដើមលម៉ើ ទាំងសងខាងបាំងសាច អស់ទាំងបន្ទប់ខាងៗនៃព្រះវិហារ និងកំរាលក្តារក៏យ៉ាងនោះទាំងអស់។