5 រួចមកលោកវាស់ជញ្ជាំងនៃព្រះវិហារ មាន៦ហត្ថហើយទទឹងគ្រប់ទាំងបន្ទប់ នៅខាងជុំវិញព្រះវិហារ នោះបាន៤ហត្ថគ្រប់ទាំងអស់
6 បន្ទប់ទាំងនោះមាន៣ជាន់ គឺបន្ទប់១នៅលើ១ទៀត ទាំងអស់មាន៣០បន្ទប់ ក៏តជាប់ពីជញ្ជាំងព្រះវិហារ សំរាប់ជាបន្ទប់នៅព័ទ្ធជុំវិញ ដើម្បីឲ្យបានជាប់នឹងជញ្ជាំងនោះ តែមិនឲ្យស៊កចូលទៅក្នុងជញ្ជាំងព្រះវិហារទេ
7 ហើយបន្ទប់ទាំងនោះបានកាន់តែធំ ជាលំដាប់ តាមដែលឡើងខ្ពស់ទៅព័ទ្ធជុំវិញព្រះវិហារ ដ្បិតផ្លូវដែលព័ទ្ធជុំវិញព្រះវិហារ បានឡើងកាន់តែខ្ពស់ទៅ តែទទឹងព្រះវិហារនៅដូចគ្នាទៅខាងលើ ហេតុនោះ បន្ទប់បានកាន់តែធំទូលាយទៅខាងលើយ៉ាងនោះ ចេញពីបន្ទប់ ជាន់ក្រោមឡើង ទៅឯបន្ទប់ជាន់លើ ដោយផ្លូវកណ្តាល
8 ខ្ញុំក៏ពិចារណាមើលកំពស់ព្រះវិហារនៅព័ទ្ធជុំវិញ ឃើញថា ជើងជញ្ជាំងបន្ទប់ទាំងនោះបានខ្ពស់ពេញ១ខ្នាតបបុស គឺ៦ហត្ថធំ
9 ឯកំរាស់នៃជញ្ជាំងខាងក្រៅរបស់បន្ទប់ទាំងនោះបាន៥ហត្ថ ហើយប្រឡោះដែលសល់ នោះសំរាប់បន្ទប់ខាងៗរបស់ព្រះវិហារ
10 ហើយនៅកណ្តាលបន្ទប់ទាំងនោះ មានប្រឡោះទទឹង២០ហត្ថនៅព័ទ្ធជុំវិញព្រះវិហារ
11 ឯទ្វារនៃបន្ទប់ទាំងនោះ ក៏បើកទៅខាងកន្លែងដែលសល់នោះ គឺមានទ្វារ១បើកទៅខាងជើង ហើយ១ទៀតបើកទៅខាងត្បូង ហើយមានប្រឡោះសល់នៅព័ទ្ធជុំវិញទទឹង៥ហត្ថ។