អេសេគាល 41:9-15 KHOV

9 ឯ​កំរាស់​នៃ​ជញ្ជាំង​ខាង​ក្រៅ​របស់​បន្ទប់​ទាំង​នោះ​បាន​៥​ហត្ថ ហើយ​ប្រឡោះ​ដែល​សល់ នោះ​សំរាប់​បន្ទប់​ខាងៗ​របស់​ព្រះ‌វិហារ

10 ហើយ​នៅ​កណ្តាល​បន្ទប់​ទាំង​នោះ មាន​ប្រឡោះ​ទទឹង​២០​ហត្ថ​នៅ​ព័ទ្ធ​ជុំវិញ​ព្រះ‌វិហារ

11 ឯ​ទ្វារ​នៃ​បន្ទប់​ទាំង​នោះ ក៏​បើក​ទៅ​ខាង​កន្លែង​ដែល​សល់​នោះ គឺ​មាន​ទ្វារ​១​បើក​ទៅ​ខាង​ជើង ហើយ​១​ទៀត​បើក​ទៅ​ខាង​ត្បូង ហើយ​មាន​ប្រឡោះ​សល់​នៅ​ព័ទ្ធ​ជុំវិញ​ទទឹង​៥​ហត្ថ។

12 ឯ​មន្ទីរ​ដែល​នៅ​ខាង​មុខ​ទីលាន​ទទេ គឺ​នៅ​ខាង​លិច នោះ​ទទឹង​៧០​ហត្ថ បណ្តោយ​៩០​ហត្ថ ហើយ​ជញ្ជាំង​មន្ទីរ​នៅ​ព័ទ្ធ​ជុំវិញ មាន​កំរាស់​៥​ហត្ថ

13 ដូច្នេះ លោក​ក៏​វាស់​ព្រះ‌វិហារ​បាន​១០០​ហត្ថ ហើយ​ទីលាន​ទទេ និង​មន្ទីរ​នោះ ព្រម​ទាំង​ជញ្ជាំង​ផង នោះ​មាន​បណ្តោយ​១០០​ហត្ថ

14 ឯ​ទទឹង​ខាង​មុខ​ព្រះ‌វិហារ និង​ទីលាន​ទទេ​នៅ​ខាង​កើត នោះ​ក៏​១០០​ហត្ថ។

15 លោក​ក៏​វាស់​ប្រវែង​នៃ​មន្ទីរ នៅ​មុខ​ទីលាន​ទទេ ដែល​នៅ​ខាង​ក្រោយ​នោះ ព្រម​ទាំង​រាន​ហាល​ទាំង​សង​ខាង​បាន​១០០​ហត្ថ ហើយ​ទាំង​ព្រះ‌វិហារ​ខាង​ក្នុង និង​បាំង‌សាច​នៃ​ទីលាន​ផង