អេសេគាល 42:14-20 KHOV

14 កាល​ណា​ពួក​សង្ឃ​ចូល​ទៅ នោះ​គេ​មិន​ត្រូវ​ចេញ ពី​ទី​បរិសុទ្ធ ទៅ​ឯ​ទីលាន​ខាង​ក្រៅ​ឡើយ គឺ​គេ​ត្រូវ​ទុក​សំលៀក‌បំពាក់ ដែល​គេ​ស្លៀក‌ពាក់​កំពុង​ដែល​ធ្វើ​ការ‌ងារ​នៅ​ទី​នោះ​វិញ ពី​ព្រោះ​សំលៀក‌បំពាក់​ទាំង​នោះ​សុទ្ធ​តែ​បរិសុទ្ធ ហើយ​គេ​ត្រូវ​តែង​ខ្លួន ដោយ​សំលៀក‌បំពាក់​ផ្សេង​ទៀត រួច​នឹង​ចូល​ទៅ​ឯ​ចំណែក​របស់​ផង​បណ្តា‌ជន​បាន។

15 កាល​លោក​បាន​វាស់​ព្រះ‌វិហារ ខាង​ក្នុង​រួច​ហើយ នោះ​ក៏​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត រួច​ក៏​វាស់​កំផែង​ព័ទ្ធ​ជុំវិញ

16 លោក​វាស់​ចំហៀង​ខាង​កើត ដោយ​ខ្នាត​បបុស​បាន​៥០០​ខ្នាត គឺ​បាន​វាស់​ដោយ​ខ្នាត​បបុស​នៅ​ព័ទ្ធ​ជុំវិញ

17 លោក​វាស់​ចំហៀង​ខាង​ជើង ដោយ​ខ្នាត​បបុស នោះ​បាន​៥០០​ខ្នាត​ជុំវិញ

18 លោក​ក៏​វាស់​ចំហៀង​ខាង​ត្បូង ដោយ​ខ្នាត​បបុស នោះ​បាន​៥០០​ខ្នាត

19 រួច​លោក​ត្រឡប់​ទៅ​ខាង​លិច វាស់​ដោយ​ខ្នាត​បបុស​បាន​៥០០​ខ្នាត

20 គឺ​លោក​បាន​វាស់​ចំហៀង​ទាំង​៤ មាន​កំផែង​ព័ទ្ធ​ជុំវិញ បណ្តោយ​៥០០​ទទឹង​៥០០ ដើម្បី​នឹង​ញែក​របស់​ដែល​បរិសុទ្ធ ចេញ​ពី​របស់​ដែល​មិន​បរិសុទ្ធ។