1 បន្ទាប់មក លោកនាំខ្ញុំទៅឯទ្វារកំផែង គឺជាទ្វារដែលបើកទៅទិសខាងកើត
2 ហើយមើល សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ក៏មកតាមផ្លូវពីទិសខាងកើត ព្រះសូរសៀងទ្រង់ឮដូចជាសូរនៃទឹកច្រើន ហើយផែនដីបានភ្លឺ ដោយសារសិរីល្អរបស់ទ្រង់
3 នោះក៏ដូចជាការជាក់ស្តែង ដែលលេចមកឲ្យខ្ញុំឃើញ គឺដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ ក្នុងកាលដែលខ្ញុំមក ដើម្បីបំផ្លាញទីក្រុង ការជាក់ស្តែងទាំងនោះ ដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារដែរ ដូច្នេះខ្ញុំក៏ដួលផ្កាប់មុខចុះ
4 នោះសិរីល្អនៃព្រះយេហូវ៉ាក៏ចូលទៅក្នុងព្រះវិហារ តាមផ្លូវនៃទ្វារកំផែងដែលបើកទៅទិសខាងកើត