អេសេគាល 43:12-18 KHOV

12 នេះ​ហើយ​ជា​ច្បាប់​នៃ​ព្រះ‌វិហារ​នៅ​លើ​កំពូល​ភ្នំ​នោះ ហើយ​តាម​ព្រំ​នៅ​ជុំវិញ​ទាំង​អស់ នោះ​ត្រូវ​ជា​ទី​បរិសុទ្ធ​បំផុត មើល នេះ​ឯង​ជា​ច្បាប់​នៃ​ព្រះ‌វិហារ។

13 នេះ​ជា​ទំហំ​នៃ​អាស‌នា ដែល​វាស់​តាម​ហត្ថ គឺ​ហត្ថ​ធំ​ដែល​ត្រូវ​ជា​១​ហត្ថ​១​ទះ បាត​នៃ​អាស‌នា​បាន​១​ហត្ថ ទទឹង​១​ហត្ថ ហើយ​គែម​នៅ​ជុំវិញ​ហាម បាន​១​ចំអាម នោះ​ជា​ជើង​នៃ​អាស‌នា

14 ពី​បាត​ដែល​នៅ​លើ​ដី ឡើង​ទៅ​ដល់​គន្លាក់​ខាង​ក្រោម នោះ​មាន​២​ហត្ថ និង​ទទឹង​១​ហត្ថ ហើយ​តាំង​ពី​គន្លាក់​ក្រោម ឡើង​ទៅ​ដល់​គន្លាក់​ខាង​លើ នោះ​មាន​៤​ហត្ថ និង​ទទឹង​១​ហត្ថ

15 ឯ​ប្រទាស​អាស‌នា នោះ​មាន​៤​ហត្ថ ហើយ​មាន​ស្នែង​៤​ចេញ​ពី​អាស‌នា​ឡើង​ទៅ

16 ឯ​ប្រទាស​អាស‌នា នោះ​បណ្តោយ​១២​ហត្ថ ទទឹង​១២​ហត្ថ ៤​ជ្រុង​ស្មើ

17 ហើយ​គន្លាក់​ប្រវែង​១៤​ហត្ថ ទទឹង​១៤​ហត្ថ ទាំង​៤​ជ្រុង ក៏​មាន​គែម​នៅ​ព័ទ្ធ​ជុំវិញ​កន្លះ​ហត្ថ ហើយ​បាត​ក៏​១​ហត្ថ​ទាំង​៤​ជ្រុង ឯ​ជណ្តើរ​នោះ បែរ​មុខ​ទៅ​ទិស​ខាង​កើត។

18 រួច​លោក​និយាយ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នេះ​ជា​ច្បាប់​សំរាប់​អាស‌នា នៅ​វេលា​ណា​ដែល​គេ​នឹង​តាំង​ឡើង ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាស‌នា​នោះ