អេសេគាល 43:16-22 KHOV

16 ឯ​ប្រទាស​អាស‌នា នោះ​បណ្តោយ​១២​ហត្ថ ទទឹង​១២​ហត្ថ ៤​ជ្រុង​ស្មើ

17 ហើយ​គន្លាក់​ប្រវែង​១៤​ហត្ថ ទទឹង​១៤​ហត្ថ ទាំង​៤​ជ្រុង ក៏​មាន​គែម​នៅ​ព័ទ្ធ​ជុំវិញ​កន្លះ​ហត្ថ ហើយ​បាត​ក៏​១​ហត្ថ​ទាំង​៤​ជ្រុង ឯ​ជណ្តើរ​នោះ បែរ​មុខ​ទៅ​ទិស​ខាង​កើត។

18 រួច​លោក​និយាយ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នេះ​ជា​ច្បាប់​សំរាប់​អាស‌នា នៅ​វេលា​ណា​ដែល​គេ​នឹង​តាំង​ឡើង ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាស‌នា​នោះ

19 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​ឲ្យ​ឯង​ឲ្យ​គោ​ឈ្មោល​ស្ទាវ​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ដល់​ពួក​លេវី​ដែល​ជា​សង្ឃ ក្នុង​ពូជ‌ពង្ស​សាដុក ជា​ពួក​អ្នក​ដែល​ចូល​មក​ជិត ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ

20 ត្រូវ​ឲ្យ​ឯង​យក​ឈាម​នៃ​យញ្ញ‌បូជា​ទៅ​ប្រឡាក់ នៅ​ស្នែង​អាស‌នា​ទាំង​៤ និង​នៅ​គន្លាក់​ទាំង​៤​ជ្រុង ហើយ​នៅ​គែម​ព័ទ្ធ​ជុំវិញ​ដែរ គឺ​យ៉ាង​នោះ​ដែល​ឯង​ត្រូវ​សំអាត ហើយ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​អាស‌នា

21 ត្រូវ​ឲ្យ​ឯង​យក​គោ​ឈ្មោល​ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​ដែរ ហើយ​ត្រូវ​ដុត​នៅ​កន្លែង​សំរាប់​ការ​នោះ នៅ​ក្នុង​ព្រះ‌វិហារ​ខាង​ក្រៅ​ទី​បរិសុទ្ធ

22 លុះ​ដល់​ថ្ងៃ​ទី​២ ត្រូវ​ឲ្យ​ឯង​ថ្វាយ​ពពែ​ឈ្មោល​ឥត​ខ្ចោះ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គេ​នឹង​សំអាត​អាស‌នា ដូច​ជា​បាន​សំអាត​ដោយ​គោ​ឈ្មោល​នោះ​ដែរ