19 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ត្រូវឲ្យឯងឲ្យគោឈ្មោលស្ទាវ១ សំរាប់ជាដង្វាយលោះបាប ដល់ពួកលេវីដែលជាសង្ឃ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីនឹងធ្វើការងារដល់អញ
20 ត្រូវឲ្យឯងយកឈាមនៃយញ្ញបូជាទៅប្រឡាក់ នៅស្នែងអាសនាទាំង៤ និងនៅគន្លាក់ទាំង៤ជ្រុង ហើយនៅគែមព័ទ្ធជុំវិញដែរ គឺយ៉ាងនោះដែលឯងត្រូវសំអាត ហើយថ្វាយដង្វាយឲ្យធួននឹងអាសនា
21 ត្រូវឲ្យឯងយកគោឈ្មោលដែលសំរាប់ជាដង្វាយលោះបាបដែរ ហើយត្រូវដុតនៅកន្លែងសំរាប់ការនោះ នៅក្នុងព្រះវិហារខាងក្រៅទីបរិសុទ្ធ
22 លុះដល់ថ្ងៃទី២ ត្រូវឲ្យឯងថ្វាយពពែឈ្មោលឥតខ្ចោះ សំរាប់ជាដង្វាយលោះបាប ហើយគេនឹងសំអាតអាសនា ដូចជាបានសំអាតដោយគោឈ្មោលនោះដែរ
23 កាលណាឯងបានសំអាតអាសនារួចហើយ នោះត្រូវឲ្យឯងថ្វាយគោឈ្មោលស្ទាវ១ឥតខ្ចោះ និងចៀមឈ្មោល១ឥតខ្ចោះ ពីហ្វូងចៀមទៀត
24 ត្រូវឲ្យឯងនាំសត្វទាំង២នោះមកនៅចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកសង្ឃបាចអំបិលទៅលើ ហើយថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា
25 នៅរវាង៧ថ្ងៃ នោះត្រូវឲ្យឯងរៀបពពែឈ្មោល១សំរាប់ជាដង្វាយលោះបាបរាល់ៗថ្ងៃ គេត្រូវរៀបគោឈ្មោលស្ទាវ១ និងចៀមឈ្មោលឥតខ្ចោះ១ពីហ្វូងសត្វដែរ